បាល់ទាត់អន្តរជាតិ
អង់គ្លេសត្រៀមកោះហៅខ្សែបម្រើវ័យក្មេង Kobbie Mainoo ឲ្យចូលក្រុមជម្រើសជាតិឈុតធំ
ខ្សែបម្រើ Kobbie Mainoo របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា អាចទទួលបានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស ជាលើកដំបូង សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅខែក្រោយ ដែលត្រូវលេងតទល់ជាមួយ ប្រេស៊ីល និងបែលហ្ស៊ិក។
កីឡាករវ័យ 18 ឆ្នាំរូបនេះ ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំរបស់ Man United កាលពីរដូវកាលមុន ប៉ុន្តែគាត់ទើបតែមានឱកាសបញ្ចេញសមត្ថភាពច្រើននៅក្នុងរដូវកាលនេះប៉ុណ្ណោះ។ Mainoo បានបង្ហាញខ្លួនសរុបចំនួន 12 ប្រកួត សម្រាប់បិសាចក្រហមនៅរដូវកាលនេះ ខណៈដែល 8 ប្រកួត នៅក្នុងក្របខណ្ឌ Premier League។
ទោះជាយ៉ាងណា ខ្សែបម្រើវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករម្នាក់ដ៏មានទេពកោសល្យនាពេលអនាគត ជាពិសេសទម្រង់លេងរបស់គាត់នៅលើទីលានប្រៀបដូចជាកីឡាករដែលមានបទពិសោធន៍ចាស់ទុំផងដែរ។ Mainoo រកបានគ្រាប់បាល់ដំបូងរបស់គេ ពេលលេងទល់នឹង Newport County ក្នុងពានរង្វាន់ FA Cup និងគ្រាប់បាល់ចុងក្រោយដ៏សំខាន់ក្នុងការប្រកួត Premier League ទល់នឹង Wolverhampton Wanderers កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម