Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ប្រាប់​ឈ្មោះ​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​ដែល​គាត់​ចង់​បង្វឹក រឺ​លេង​ជាមួយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​លើក​ឡើង​ថា អតីត​វីរបុរស​បាល់ទាត់​របស់​ក្លឹប Real Madrid លោក Zinedine Zidane ជា​កីឡាករ​ដែល​គាត់​ប្រាថ្នា​ចង់​លេង​ជាមួយ រឺ​ចង់​បាន​ជា​កូន​ក្រុម​របស់​ខ្លួន។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​លោក Pep Guardiola ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​បំផុត​ក្នុង​ពិភពបាល់ទាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មិន​បាន​ដឹកនាំ​កីឡាករ​ឆ្នើមៗ​គ្រប់​ទាំង​អស់​នោះ​ទេ ជា​ពិសេស​កីឡាករ​ជំនាន់​មុនៗ។ លោក Pep Guardiola ធ្លាប់​បាន​បង្វឹកកីឡា​បាល់ទាត់​ជា​ច្រើន ជា​ពិសេស​ដូចជា Lionel Messi, Andres Iniesta, Xabi Alonso និង Xavi ជា​ដើម។

យ៉ាង​ណាមិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Pep Guardiola បាន​សារភាព​ថា គាត់​ប្រាថ្នា​ចង់​មាន​ឱកាស​ធ្វើ​ជា​គ្រូ​បង្វឹក រឺ​លេង​ជាមួយ Zidane។ គ្រូ​បង្វឹក​វ័យ 53 ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “កីឡាករ​ម្នាក់​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បង្វឹក? Zidane។ ខ្ញុំ​ពេញ​ចិត្ត​ចង់​បង្វឹក​គាត់ រឺ​លេង​ជាមួយ​គាត់”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២