Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មួយ​ចំនួន​នៅ Premier League កំពុង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង Matias Soule

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ 20 ឆ្នាំ Matias Soule របស់​ក្លឹប​សេះ​បង្កង់ Juventus ដែល​បច្ចុប្បន្ន​កំពុង​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ដោយ​ខ្ចី​ជើង​នៅ​ក្លឹប Frosinone ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទម្រង់​លេង​លេច​ធ្លោរ​ជា​ខ្លាំង ស្រប​ពេល​ដែល​​ក្លឹប​ផ្សេង​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​គាត់​ផង​ដែរ។

យោងតាម​របាយការណ៍​ពី​លោក Daniele Longo បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​លេង​ឲ្យ​ឈុត​យុវជន​របស់​អាហ្សង់ទីន Matias Soule ចាប់​អារម្មណ៍​នឹង​ជម្រើស​នៃ​ការ​ចូលរួម​ជាមួយ​ក្លឹប Southampton ស្រប​ពេល​ដែល​គាត់​ចង់​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ខ្លាំង ក្នុង​ការ​ប្រឡូក​នៅ​ទឹកដី Premier League និង​ចង់​ក្លាយ​ជា​ជម្រើស​ដំបូង​នៅ​ក្នុង​ក្រុម​ឈុត​ធំ។​

ខណៈ​ពេល​នេះ​ដែរ​មាន​ក្លឹប​អង់គ្លេស 3 ផ្សេង​ទៀត​ដែល​ចង់​បាន​ខ្សែប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​ដូច​ជា៖ Crystal Palace, Newcastle និង Aston Villa។ ដោយ​ឡែកសម្រាប់ Juventus ពួក​គេ​ហាក់​បាន​កំណត់​​តម្លៃ​ផ្ទេរ​របស់ Matias Soule រួច​ហើយ។ កាល​ពី​ខែមករា​កន្លង​ទៅ ពួក​គេ​បាន​ច្រានចោល​សំណើរ 25 លានអឺរ៉ូ​ពី​ក្លឹប Al-Ittihad របស់​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ Juventus នឹង​អាច​សម្រេច​លក់ Matias Soule ក្នុង​តម្លៃ 40 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២