បាល់ទាត់អន្តរជាតិ
កីឡាកររបស់ម្នាក់របស់ Man United បង្ហើបថា ក្លឹបចុះហត្ថលេខាលើ Mason Mount មិនមែនជាហេតុផលបាល់ទាត់ឡើយ
កីឡាករម្នាក់របស់ក្លឹបបិសាចក្រហម Manchester United ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ បានអះអាងថាការផ្ទេរ Mason Mount ទៅក្លឹបរបស់ខ្លួនគឺមិនមែនជាហេតុផលបាល់ទាត់នោះទេ ដោយការលើកឡើងបែបនោះចង់មានន័យថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនមែនសម្រាប់ប្រើប្រាស់ជាចំណែកអ្វីសំខាន់របស់ក្រុមឡើយ តែអាចជាការទាក់ទាញប្រជាប្រិយភាព រឺជាជំនួញនៅក្នុងវិស័យបាល់ទាត់តែប៉ុណ្ណោះ។
យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសដែលធ្លាប់ឈ្នះ UEFA Champions League រូបនេះបានផ្លាស់ពីតោខៀវ Chelsea ទៅ Old Trafford នៅមុនរដូវកាល 2023-2024 ចាប់ផ្ដើម ហើយបន្ទាប់មកគេបានក្លាយជាកីឡាករសំខាន់ និងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag។
ការចំណាយ 60 លានផោនរបស់បិសាចក្រហមសម្រាប់ Mason Mount ហាក់មិនសមតាមបំណង នៃការរំពឹងទុកឡើយ ខណៈដែលគាត់ត្រូវបានញុំាញីដោយរបួស និងបានរារាំងមិនអាចឲ្យគាត់បង្ហាញសមត្ថភាពបានទៀងទាត់ជាមួយក្រុម។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ 12 ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ដោយសារបញ្ហារបួសចាប់តាំងពីចុងខែវិច្ឆិកាមក។
ទោះជាយ៉ាងណាយោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករម្នាក់របស់ Manchester United បាននិយាយថា ការផ្ទេរ Mason Mount ទៅបិសាចក្រហម គឺមិនមែនសម្រាប់ហេតុផលបាល់ទាត់នោះទេ។ ដូច្នេះហើយបិសាចក្រហម ប្រហែលជាមានចេតនាផ្សេង ពេលដែលពួកគេទិញយកខ្សែបម្រើឆ្នើមរូបនេះពី Chelsea មក។
ប្រភព: Sportsmole