Connect with us

បាល់ទាត់អន្តរជាតិ

Neymar កំពុង​ចាប់​អារម្មណ៍​លើ​ជំនាញ​វាយ​កូនហ្គោល

Published

on

តារា​ឆ្នើម Neymar Jr ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Al-Hilal និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល កំពុង​ជា​សះស្បើយ​ពី​របួស​ធ្ងន់ធ្ងរ​របស់​គាត់​ជា​បណ្ដើរៗ​ហើយ។ ជាមួយ​ការ​សម្រាក​ពី​បាល់ទាត់​ដោយសារ​របួស​នោះ Neymar មាន​ពេល​វេលា​ទំនេរ​ច្រើន ហើយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​សម្រេច​ចិត្ត​សាកល្បង និង​ចាប់​អារម្មណ៍​លើ​ការ​លេង​វាយ​កូន​ហ្គោល។

Neymar បាន​ទៅ​ទស្សនា​ទីក្រុង Abu Dhabi ដែល​ជា​រដ្ឋធានី​ប្រទេស​អារ៉ាប់​រួម ដើម្បី​លេង​កីឡា​វាយ​កូនហ្គោល។ គាត់​បាន​ផុស​រូបថត​របស់​ខ្លួន និង​វីដេអូ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រៀន​វាយកូនហ្គោល​នេះ​នៅ​លើ Instagram របស់​គាត់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា កីឡាករ​ឆ្នើម​រូប​នេះ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​មួយ​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​បាល់ទាត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២