បាល់ទាត់អន្តរជាតិ
Neymar Jr វិលត្រឡប់ចូលក្លឹប Al Hilal វិញ ក្រោយសម្រាកព្យាបាលរបួសអស់មួយរយៈពេលធំ
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr បានត្រឡប់ទៅកាន់ក្លឹបរបស់ខ្លួន Al Hilal វិញហើយ បន្ទាប់ពីសម្រាកព្យាយាលរបួសអស់មួយរយៈពេលធំ ដែលរបួសនោះបានកើតឡើងអំឡុងពេលប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ទល់នឹងអ៊ុយរូហ្គាយ កាលពីចុងឆ្នាំមុន។
សូមរំលឹកផងដែរថា កីឡាករបាល់ទាត់ឆ្នើមរូបនេះបានរងរបួស ACL ធ្ងន់ធ្ងរអំឡុងពេលនៃការប្រកួតវគ្គជម្រុះ World Cup 2026 រវាងប្រេស៊ីល ទល់នឹងអ៊ុយរូហ្គាយ ដែលបញ្ចប់ទៅដោយលទ្ធផលបរាជ័យ 0 ទល់នឹង 2។ គេបានរាយការណ៍ថា របួសលើកនេះ គឺជារបួសធ្ងន់ធ្ងរបំផុតក្នុងអាជីពបាល់ទាត់របស់ Neymar Jr។
ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវចំណាយពេលដើម្បីជាសះស្បើយលើសពី 6 ខែ។ ដោយឡែក Neymar បានលេងត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ សម្រាប់ក្លឹបរបស់គាត់ Al Hilal នៅរដូវកាលនេះ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង។ កុងត្រារបស់គាត់ជាមួយ Al Hilal នៅមានសុពលភាពរហូតដល់ ខែមិថុនា ឆ្នាំ 2025។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar