Connect with us

បាល់ទាត់អន្តរជាតិ

Neymar កំពុង​មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​ក្លឹប Barcelona និង​ព្យាយាម​ស្វែងរក​លទ្ធភាព​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​នេះ​វិញ

Published

on

ខ្សែ​​ប្រយុទ្ធ​​ស្លាប​សញ្ជាតិ​ប្រេស៊ីល Neymar Jr ចង់​​ត្រឡប់​ទៅ Barcelona វិញ (នេះ​បើ​តាម​ការ​រាយការណ៍​របស់ Bar Canaletes)។ យោង​តាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រធាន​ក្លឹប Barcelona គឺ​លោក Joan Laporta។

យ៉ាងណា​មិញ Neymar មាន​​បំណង​​ចង់​ចូល​រួម​ជាមួយ​អតីត​ក្លឹប​ចាស់ Barcelona វិញ នៅ​ពេល​ដែល​ពេល​វេលា​របស់​គាត់​នៅ​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​បញ្ចប់។ គាត់​បាន​ទាក់ទង និង​ប្រាប់​ពី​បំណង​របស់​គាត់​រួច​ហើយ ទៅ​កាន់​លោក Joan Laporta ដែល​ជា​អ្នក​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​នៃ​ការ​ចង់​បាន​របស់​ខ្លួន។

កុងត្រា​របស់ Neymar Jr ជាមួយ​ក្លឹប​យក្ស​របស់​អារ៉ាប៊ីសាអូឌីត Al-Hilal មាន​សុពលភាព​ដល់​ឆ្នាំ 2025 ហើយ​បន្ទាប់​ពី​នោះ​ទៅ គាត់​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​ក៏​អាច​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Barcelona វិញ​បាន​ផង​ដែរ។ បច្ចុប្បន្ន Neymar កំពុង​ព្យាបាល​របួស ឲ្យ​ជា​សះស្បើយ​ឡើង​វិញ បន្ទាប់​គេ​មាន​របួស​សរសៃពួរ​ធ្ងន់​ធ្ងរ ដែល​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​មុន​មក​។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២