បាល់ទាត់អន្តរជាតិ
Neymar ចង់ខ្ចីប្រើលក្ខខណ្ឌខ្ចីជើង ដើម្បីបានត្រឡប់មក Barcelona វិញ
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr របស់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ចង់ត្រឡប់ទៅក្លឹបអេស្ប៉ាញ Barcelona វិញ ក្នុងលក្ខខណ្ឌខ្ចីជើង (នេះបើយោងតាមការចុះផ្សាយរបស់ Sport.es)។
យោងតាមប្រភពដដែលបានឲ្យដឹងថា Neymar ចង់ចំណាយពេល 1 ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបអេស្ប៉ាញដែលជាអតីតក្លឹបចាស់របស់ខ្លួន បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់។ ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា ក្លឹបអ្នកមានបុណ្យ Barcelona មិនបានធ្វើការចរចាណាមួយទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធរូបនេះទេ។
សូមរំលឹកផងដែរថា Neymar ធ្លាប់លេងឲ្យ Barcelona ពីឆ្នាំ 2013 ដល់ 2017។ សរុបមក ខ្សែប្រយុទ្ធរូបនេះបានលេង 186 ប្រកួតឲ្យក្លឹបកាតាឡាន់ ដោយស៊ុតបញ្ចូលទីបាន 105 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 76 ដង។ នៅមុនរដូវកាល 2017/2018 ខ្សែប្រយុទ្ធ Neymar Jr បានផ្លាស់ទៅ PSG ជាមួយនឹងតម្លៃផ្ទេរបំបែកកំណត់ត្រា 222 លានអឺរ៉ូ។
ដំណើរនៃអាជីពបាល់ទាត់របស់ Neymar បានរសាត់អណ្ដែតដល់ប្រទេសអារ៉ាប៊ីសាអីឌីត ដោយលេងឲ្យ Al-Hilal។ យ៉ាងណា កីឡាករវ័យ 32 ឆ្នាំរូបនេះ បានលេងតែ 5 ប្រកួតប៉ុណ្ណោះឲ្យក្លឹប Al-Hilal ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។ ចាប់តាំងពីពេលនោះមក Neymar ក៏មានរបួសធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាលរហូតមកដល់ពេលនេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar