Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ការពារ​វ័យ 17 ឆ្នាំ​របស់ Barcelona ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ជាលើក​ដំបូង

Published

on

រដូវកាល​នេះ គឺ​ជា​រដូវកាល​ដ៏​អស្ចារ្យ​បំផុត​មួយ​សម្រាប់​ខ្សែការពារ Pau Cubarsi។ មិន​ត្រឹមតែ​បាន​បង្ហាញ​ខ្លួន​ដ៏​លេច​ធ្លោរ​ជា​មួយ​នឹង​ក្រុម​ឈុត​ធំ​របស់​ក្លឹប​បច្ចុប្បន្ន FC Barcelona ប៉ុណ្ណោះ​ទេ តែ​ខ្សែការពារ​កណ្ដាល​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ជាលើក​ដំបូង​ទៀត​ផង។

ខ្សែការពារ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង Pau Cubarsi ទើប​នឹង​បង្ហាញ​ខ្លួន​យ៉ាង​លេច​ធ្លោរ​ក្នុង​ការ​ប្រកួត​ជើង​ទី 2 ប៉ះ​ជាមួយ Napoli និង​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ Barcelona ឲ្យ​ឡើង​ទៅ​កាន់​វគ្គ 8 ក្រុម​ចុង​ក្រោយ។ ដោយ​ឡែក​ក្នុង​ចំណោម​កីឡាករ​ទាំង 26 នាក់​ដែល​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Luis de la Fuente បាន​កោះ​ហៅ​នោះ​មាន​កីឡាករ​របស់ Barcelona តែ 2 នាក់​ប៉ុណ្ណោះ​គឺ Pau Cubarsi និង Lamine Yamal។

យ៉ាង​ណា​មិញ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ចំនួន 2 លើក​នា​ពេល​ខាង​មុខ ដែល​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី និង​ប្រេស៊ីល។ លើក​ទី 1 ដែល​ប៉ះ​នឹង​កូឡុំប៊ី គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 23 ខែ​មីនា ក្នុង​កីឡដ្ឋាន London និង​លើក​ទី 2 ត្រូវ​ជួប​នឹង​ប្រេស៊ីល ធ្វើ​ឡើង​នៅថ្ងៃទី 27 ខែ​មីនា ហើយ​ការ​ប្រកួត​ត្រូវ​លេង​នៅ​កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២