Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ចង់​បាន​យ៉ាង​ហោច​ណាស់ 100 លានផោន សម្រាប់​តម្លៃ​ខ្លួន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ!!!

Published

on

ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​តម្លៃ​លក់ 100 លានផោន លើ​កីឡាករ Jamal Musiala របស់​ពួក​គេ​ដែល​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លឹប​ហង្សក្រហម Liverpool។ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ធ្លាប់​បាន​ចំណាយ​ពេល 10 ឆ្នាំ​នៅ​ក្នុង​ឈុត​យុវជន​របស់​ក្លឹប​តោខៀវ Chelsea ហើយ​បាន​ផ្លាស់​ទៅ​ក្លឹប​យក្ស​របស់ Bundesliga នៅ​រដូវក្តៅ​ឆ្នាំ 2019។

ចាប់​តាំង​ពី​ពេល​នោះ​មក Jamal Musiala បាន​កសាង​កេរ្តិ៍​ឈ្មោះ និង​សមត្ថភាព​រហូត​ក្លាយ​ជាតួអង្គ​ដ៏​សំខាន់​នៅ Allianz Arena ដោយ​បង្ហាញ​ខ្លួន​សរុប 155 ប្រកួត​សម្រាប់ Bayern Munich និង​រក​គ្រាប់​បាល់ស៊ុត​បញ្ចូល​ទី​បាន 41 គ្រាប់។ ដូចគ្នា​នេះ​ដែរ ទោះ​បី​ជា​ក្រុម​របស់លោក Thomas Tuchel ហាក់​កំពុង​ឃ្លាត​ឆ្ងាយ​ពី​ពាន Bundesliga ដោយ​សារ​ការ​នាំ​មុខ​របស់ Bayer Leverkusen ក៏​ដោយ ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ នៅ​តែ​មាន​ទម្រង់​លេង​លេច​ធ្លោរ ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 13 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 20 ប្រកួត​នៅ​ក្នុង​លីគ។

កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ 2026។ ដោយ​ឡែក​បើ​យោង​តាម​គេហទំព័រ Football Insider ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​​បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool បាន​ចាប់អារម្មណ៍​លើ​ការ​ចុះ​ហត្ថលេខា​ទិញ​យក Jamal Musiala នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា Bayern Munich មិន​ចង់​លក់ Jamal Musiala ឡើយ ខណៈ​ដែល​កីឡាករ​ឆ្នើម​រូប​នេះ​គឺ​ជា​ជម្រើង​ដំបូង​របស់​ក្រុម។ ក្នុង​ករណី​ដែល​មិន​អាច​រារាំង​ខ្សែបម្រើ​រូប​នេះ​បាន Bayern Munich ចង់​បាន​យ៉ាង​ហោច​ណាស់ 100 លានផោន ដែល​ជា​តម្លៃ​ខ្លួន​នៃ​ការ​លក់​ Musiala។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២