Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ 3 រូប​របស់​ហង្សក្រហម Liverpool នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ!!!

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​អនុញ្ញាត​ឲ្យ Joel Matip, Thiago Alcantara និង Adrian ចាកចេញ​នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ ហង្សក្រហម​កំពុង​រៀបចំ​ផែនការ​រុះរើ​កីឡាករ​សម្រាប់​យុគសម័យ​ថ្មី​នៅ Anfield ដោយ​នៅ​រដូវលក្រោយ​ពួក​គេ​មិន​មាន​លោក Jurgen Klopp នៅ​ដឹកនាំ។

យើង​បាន​ដឹង​ហើយ​ងថា Jurgen Klopp នឹង​ចាកចេញ​នៅចុងបញ្ចប់​នៃ​រដូវកាល​នេះ បន្ទាប់​ពី​ចំណាយ​ពេល 9 ឆ្នាំ​នៅជាមួយ Liverpool។ គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​នឹង​សម្រាក​ពី​ការងារ​ជា​គ្រូ​បង្វឹក​មួយ​រយៈ​ពេល។ បច្ចុប្បន្ន Liverpool កំពុង​ស្វែងរក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​ដែល​សាកសម សម្រាប់​ដឹកនាំ​បន្ត។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បាត់បង់​គ្រូ​បង្វឹក​ឆ្នើម​របស់​ខ្លួន Liverpool នឹង​បាត់​បង់​កីឡាករ 3 នាក់​ផ្សេង​ទៀត​ក៏​នឹង​ចាកចេញ​ពី​ក្លឹប​ដែរ។ កីឡាករ 3 នាក់​ដែល​ចាកចេញ​ពី​ក្លឹប​ក្នុង​នាម​ជា​ភ្នាក់ងារ​ជាមួយ​កិឡាករគ្មាន​តម្លៃ​ខ្លួន ហើយ​កីឡាករ​ទាំង 3 រូប​នេះ​មាន​ដូច​ជា Joel Matip, Thiago Alcantara និង Adrian។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២