បាល់ទាត់អន្តរជាតិ
Barcelona ដាក់បញ្ចូលកូនប្រុសរបស់ Ronaldinho ឲ្យមកហ្វឹកហាត់ជាមួយក្រុមឈុតធំ
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានដាក់បញ្ចូលខ្សែប្រយុទ្ធ Joao Mendes ដែលជាកូនប្រុសរបស់អតីតកីឡាករបាល់ទាត់ឆ្នើម Ronaldinho នៅក្នុងការហ្វឹកហាត់ជាមួយក្រុមឈុតធំជាលើកដំបូង (នេះបើផ្អែកតាមសេចក្ដីរាយការណ៍ដោយ Marca)។
យ៉ាងណាមិញខ្សែប្រយុទ្ធវ័យ 19 រូបនេះត្រូវបាន Barcelona កោះហៅឲ្យចូលក្រុមឈុតធំរបស់ក្លឹប ក្នុងអំឡុងពេលនៃការសម្រាករបស់លីគកំពូល La Liga ដែលកីឡាករផ្សេងៗរបស់ក្លឹបបានចាកចេញទៅបំពេញកាតាព្វកិច្ចឲ្យក្រុមជម្រើសជាតិ។ គួរដឹងផងដែរថា Mendes បានប្រកបអាជីព និងហ្វឹកហាត់ជាមួយឈុតយុវជនរបស់ Barcelona កាលពីឆ្នាំ 2023។
សម្រាប់ Joao Mendes អាចនិយាយបានថា ជាសំណាងមួយដែលគាត់មានឪពុកជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងពិភពបាល់ទាត់ ហើយក៏ជាអតីតកីឡាករដែលធ្លាប់លេងឲ្យ Barcelona ផងដែរ។ Ronaldinho បានចំណាយពេលភាគច្រើនរបស់គាត់ជាមួយក្លឹប Barcelona (ពីឆ្នាំ 2003 ដល់ឆ្នាំ 2008) ដែលជាកន្លែងគាត់បានឈ្នះពានធំៗ និងលេចធ្លោរខ្លាំងបំផុតក្នុងអាជីពរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como