Connect with us

បាល់ទាត់អន្តរជាតិ

Di Maria វ៉ាដាច់​កំណត់​ត្រាមួយ​របស់ Maradona នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន

Published

on

ខ្សែប្រយុទ្ធ​ស្លាប​​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Angel Di Maria បាន​វ៉ាដាច់​សមិទ្ធិផល​មួយ​របស់​អតីត​កីឡាករ​ឆ្នើម Diego Maradona នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។ យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រុម​​ម្ចាស់​ជើង​ឯក​ពិភព​លោកអាហ្សង់ទីន​​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​សាល់វ៉ាឌ័រ​ក្នុង​លទ្ធផល 3-0 ខណៈ​ដែល Di Maria បាន​រួម​ចំណែក​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម (Assist) បាន 1 គ្រាប់​ផង​ដែរ។

សម្រាប់​ការ Assist បាន​ម្ដង​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ បាន​ធ្វើ​ឲ្យ Angel Di Maria កើន​ឡើង​នូវ​ស្ថិតិ​ដែល​វ៉ាដាច់​កំណត់​ត្រា​របស់ Maradona នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ​មាន​ស្ថិតិ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 54 ដង ស្រប​ពេល​ដែល​ស្ថិតិ​របស់ Maradona មាន​ចំនួន 53 ដង​ប៉ុណ្ណោះ។

បន្ថែម​លើស​ពី​នេះ​ទៀត ជាមួយ​នឹង​ស្ថិតិ 54 Assists របស់ Di Maria បាន​ធ្វើ​ឲ្យ​គាត់នៅ​ក្រោយ​កំណត់​ត្រា​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​គឺ Lionel Messi។ ថ្មីៗ​នេះ​មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា Angel Di Maria និង Lionel Messi គ្រោង​ចូលរួម​ក្នុង​ការ​លេង​តំណាង​ឲ្យ​ប្រទេស​អាហ្សង់ទីន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ដែល​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២