បាល់ទាត់អន្តរជាតិ
Angel Di Maria ត្រៀមត្រឡប់ទៅអតីតក្លឹបចាស់ Benfica វិញ

នៅទីបំផុតខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria រកបានក្លឹបថ្មី សម្រាប់បន្តអាជីពរបស់ខ្លួននៅរដូវកាលក្រោយហើយ ដោយក្លឹបនោះជាអតីតក្លឹបចាស់របស់គាត់ផងដែរ។ កាលពីដើមខែនេះ Di Maria បានចាកចេញពី Juventus ក្នុងនាមជាកីឡាករដែលផុតកុងត្រា និងគ្មានតម្លៃខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះរបាយការណ៍ពីលោក Fabrizio Romano បានបង្ហាញថា Angel Di Maria នឹងក្លាយជាកីឡាករចំណូលថ្មីរបស់ Benfica នៅសប្តាហ៍ក្រោយ ខណៈដែលកិច្ចព្រមព្រៀងពាក្យសម្ដី និងការចរចាគ្រប់យ៉ាងត្រូវបានបញ្ចប់រួចរាល់។ ខ្សែប្រយុទ្ធស្លាបរូបនេះ នឹងចុះហត្ថលេខាជាមួយ Benfica រយៈពេលមួយឆ្នាំ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2024។
គួររំលឹកផងដែរថា Angel Di Maria ធ្លាប់ជាកីឡាកររបស់ Benfica នៅអំឡុងឆ្នាំ 2007 ដល់ 2010 និងបានឡើងជើងខ្លាំងនៅទីនោះផងដែរ មុនពេលទទួលបានការចាប់អារម្មណ៍ និងសម្រេចផ្ទេរទៅចូលរួមជាមួយ Real Madrid។ កីឡាករជំនាញជើងឆ្វេងរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សម្នាក់ដ៏ជោគជ័យក្នុងពិភពបាល់ទាត់ផងដែរ ដោយគាត់ធ្លាប់បានឈ្នះពានស្ទើរគ្រប់យ៉ាងអស់ទៅហើយ ដែលរួមមានទាំងពានលីគ, UCL, Copa America និងចុងក្រោយបានឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនទៀតផង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi