Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski ចង់​ប៉ះ​ក្រុម​មួយ​នេះ​នៅ UCL តែ​បែរ​ជា​ត្រូវ​ជួប PSG ទៅ​វិញ

Published

on

តារា​ឆ្នើម Robert Lewandowski បាន​ជជែក​វែកញែក​គ្នា​អំពី​ការ​ប្រកួត UEFA Champions League របស់ Barcelona នៅ​មុន​ការ​ចាប់​ឆ្នោត​វគ្គ 8 ក្រុម​ចុង​ក្រោយ។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុតបញ្ចូលទី​ក្នុង​ជ័យ​ជម្នះ​ជើង​ទី 2 លើ Napoli ដើម្បី​ជួយ​ឲ្យ Barcelona ឡើង​ទៅ​វគ្គ​បន្ទាប់។ លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ម្សិលមិញ​នេះ បាន​បង្ហាញ​ហើយ​ថា ក្លឹប​កាតាឡាន់​នឹង​ត្រូវ​ប៉ះ​ជាមួយ PSG។

កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ ត្រូវ​បាន​គេ​សួរ​ពី​ក្រុម​ដែល​គាត់​ចង់​ជួប​នៅ​វគ្គ 8 ក្រុម​ចុង​ក្រោយ ហើយ​ពេល​នោះ​គាត់​មិនចង់​និយាយ​ពី​រឿង​នេះ​ឡើយ ដោយ​អះអាង​ថា ក្រុម​ទាំង​អស់​ដែល​ឡើង​មក​ដល់​វគ្គ​នេះ​សុទ្ធតែ​ខ្លាំង​ទាំង​អស់។ ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ Lewandowski បាន​សារភាព​ថា បើ​ប៉ះ​នឹង Dortmund ប្រហែល​ជា​ល្អ​ជាង​ប៉ះ​ក្រុម​ផ្សេង។

កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​កិច្ច​សម្ភាសន៍​របស់ Meczyki ថា៖ “ក្រុម​នីមួយៗ​គឺ​ខ្លាំង។ ពិត​ជា​ពិបាក​និយាយ​ថា ខ្ញុំ​ចង់​ជួប​ជាមួយ​នឹង​ក្រុម​ណា​ណាស់ ប៉ុន្តែ​ប្រហែល​ជា Dortmund? តើ​វា​ជា​អារម្មណ៍​នឹក​ក្នុង​ការ​ចង់​ត្រឡប់​ទៅ​ទី​នោះ​វិញ ក្នុង​នាម​ជា​កីឡាករ​របស់ Barcelona?”។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២