Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski បំបែក​កំណត់​ត្រា​មួយ​របស់ Messi បន្ទាប់​ពី​ស៊ុត 1 គ្រាប់​ទៅ​លើ Napoli

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​​អាយុ​ចាស់​បំផុត​របស់ Barcelona ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ (ជើង​ទី 1) កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ទល់​នឹង​ក្លឹប​អ៊ីតាលី Napoli។

កីឡាករ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski ស៊ុត​បញ្ចូលទី​យ៉ាង​ល្អ​នៅ​នាទី​ទី 60 ដោយ​រួម​ចំណែក​បញ្ជូន​បាល់​ពី Pedri។ នៅ​ក្នុង​ការ​ប្រកួត​នោះ Barcelona មាន​ទម្រង់​លេង​ល្អ និង​សម្រុក​ខ្លាំង​នៅ​លើ​គូប្រកួត ប៉ុន្តែ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 1-1 ដោយ​សារ Victor Osimhen ស៊ុត​វាយ​បក 1 គ្រាប់​វិញ​ឲ្យ Napoli នៅ​នាទីទី 75។

នៅ​អាយុ 35 ឆ្នាំ និង 184 ថ្ងៃ Lewandowski បាន​បំបែក​កំណត់ត្រា​ពី​មុន​ដែល​កាន់កាប់​ដោយ Lionel Messi ដែល​ជា​អ្នក​ស៊ុតបញ្ចូលទី​ចាស់​បំផុត​របស់ Barcelona ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ UEFA Champions League ដោយ​ពេល​នោះ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រក​បាន​គ្រាប់​បាល់​ពេល​ប្រកួត​ទល់​នឹង Paris Saint-Germain នៅ​ខែ​មីនា ឆ្នាំ 2021 ហើយ​ពេល​នោះ​គាត់​មាន​អាយុ 33 ឆ្នាំ និង 259 ថ្ងៃ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២