បាល់ទាត់អន្តរជាតិ
Liverpool កំពុងមានឱកាសខ្ពស់ ក្នុងការឈ្នះពានលីគនៅរដូវកាលនេះ ក្រោយលុត Brighton 2-1
ក្លឹបហង្សក្រហម Liverpool បានឡើងទៅឈរកំពូលតារាង Premier League ជាថ្មីម្ដងទៀតហើយ បន្ទាប់ពីយកឈ្នះ Brighton ក្នុងលទ្ធផល 2-1 ក្នុងទឹកដីនៃកីឡដ្ឋាន Anfield ដែលជាផ្ទះរបស់ខ្លួន កាលពីម្សិលមិញ។ ក្រុមរបស់លោក Jurgen Klopp បានវាយបកយកបាន 3 ពិន្ទុវិញ បើទោះបីជា Danny Welbeck បានស៊ុតបញ្ចូលទីឲ្យ Brighton នាំមុខមុនតាំងពីនាទីទី 2 ក៏ដោយ។
គ្រាប់បាល់តាមស្មើរបស់ហង្សក្រហម គឺជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធស្លាប Luis Diaz នៅពាក់កណ្តាលតង់ទី 1 មុនពេល Mohamed Salah ស៊ុតបញ្ចូលទីដ៏ល្អបន្ថែម 1 គ្រាប់ទៀតនៅ 25 នាទីចុងក្រោយមុនចប់ការប្រកួត។ ជ័យជម្នះនេះដែរ បានធ្វើឲ្យហង្សក្រហម Liverpool ដាច់ពិន្ទុពីក្រុមគូប្រជែង Arsenal 2 ពិន្ទុ និង Manchester City 3 ពិន្ទុ។
ជាការពិតណាស់ ប្រសិនបើហង្សក្រហម Liverpool បន្តជ័យជំនះនៃការប្រកួតដែលនៅសល់ទាំងអស់ ពួកគេនឹងក្លាយជាម្ចាស់ពាន Premier League នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក្នុងចំណោមប្រកួតដែលនៅសល់ទាំង 9 នោះ ពួកគេនឹងត្រូវប៉ះក្រុមខ្លាំងៗជាច្រើនដូចជា Manchester United, Wesham United និង Tottenham Hotspur ជាដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti