Connect with us

បាល់ទាត់អន្តរជាតិ

Man City ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 14 ឆ្នាំ​មួយ​រូប​ពី​លីគ​កំពូល​អាមេរិក MLS

Published

on

យោងតាម​សារព័ត៌មាន Inquirer បាន​ឲ្យ​ដឹង​ថា ក្លឹប​មេឃខៀវ Manchester City នឹង​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​កំពុង​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង​នៅ​លីគ​កំពូល​របស់​អាមេរិក MLS។ កីឡាករ​វ័យ 14 ឆ្នាំ​រូប​នេះ​មាន​ឈ្មោះ​ថា Cavan Sullivan លេង​ក្នុង​តំណែង​ជា​ខ្សែបម្រើ​ប្រយុទ្ធ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​នឹង​អាច​ចូលរួម​ជាមួយ Man City ដោយ​លេង​ឲ្យ​ឈុត​យុវជន​អាយុ 18 ឆ្នាំ​ប៉ុណ្ណោះ។ Cavan Sullivan នឹង​ត្រូវ​ចូលរួម​ជាផ្លូវការណ៍​ជាមួយ Man City ពេល​គាត់​អាយុ 16 ឆ្នាំ (2 ឆ្នាំ​បន្ទាប់) នេះ​គឺ​ដោយសារ​តែ​គេ​ កាន់​លិខិត​ឆ្លង​ដែន​អាឡឺម៉ង់។ គាត់​មិន​ទាន់​មាន​សិទ្ធិ​លេង​ឲ្យ Manchester City ឡើយ ដោយ​សារ​តែ​ចក្រភព​អង់គ្លេស​មិនមែន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។

យោងតាម​សេចក្ដី​រាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ច​ព្រមព្រៀង​ទិញ​យក Cavan Sullivan ត្រូវ​បាន​សម្រេច​រួចរាល់​ហើយ ដោយ Man City បាន​ចំណាយ​ប្រាក់​ប្រហែល 1 លានដុល្លារ​សម្រាប់​កីឡាករ​ឆ្នើម​រូប​នេះ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​លក់​បាន​ថ្លៃបំផុត​ក្នុង​ប្រវត្តិសាស្រ្ត​កីឡាករ​ដែល​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Philadelphia Union។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២