Connect with us

បាល់ទាត់អន្តរជាតិ

មាន​ក្លឹប​ជា​ច្រើន​ចង់​បាន តែ Nacho អាច​នឹង​សម្រេច​ចិត្ត​ទៅ​លេង​នៅ​អាមេរិក

Published

on

របាយការណ៍​កាល​ពី​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្សែការពារ Nacho Fernandez នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ ខណៈ​ដែល​កុងត្រា​របស់​គាត់​ក៏​នឹង​ផុត​កំណត់​ដូច​គ្នា។ ទន្ទឹម​នឹង​នេះ​ដែរ មាន​ក្លឹប​ជា​ច្រើន​ពិសេស Inter Milan បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​រូប​នេះ។

មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ជម្រើស​នៃ​ក្លឹប​ដែល Nacho Fernandez អាច​នឹង​ចូលរួម​ជាមួយ ហើយ​បើ​យោងតាម​របាយការណ៍​ពី Marca បាន​អះអាង​ថា មាន​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ត្រៀម​នឹង​ចរចា​ផ្ទេរ​ខ្សែការពារ​ឆ្នើម​រូប​នេះ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​បាន​គិត​ថា កីឡាករ​អេស្ប៉ាញ​រូប​នេះ មិន​មែន​ជា​មនុស្ស​ដែល​សម្លឹង​មើល​ការ​ចង់​បាន​ប្រាក់​ជា​ធំ​នោះ​ទេ ដូច្នេះ​ហើយ​គាត់​មិន​ពិចារណា​ជម្រើស​នៅ​មជ្ឈឹម​បូព៌ា​ឡើយ។

ផ្ទុយ​មក​វិញ គេ​ជឿ​ថា ការ​ចង់​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​​អាជីព​បាល់​ទាត់​របស់​ខ្លួន Nacho Fernandez អាច​នឹង​ជ្រើសរើស ដោយ​ការ​ទៅ​លេង​នៅ​ទឹកដី​អាមេរិក MLS។ គេ​បាន​ដឹង​ថា កីឡាករ​ចាស់​វស្សា​របស់ Real Madrid រូប​នេះ មិន​ចង់​បន្ត​អាជីព​នៅ​អេស្ប៉ាញ​ទេ ដោយ​សារ​គាត់​មិន​ចង់​លេង​តទល់​គ្នា​ជាមួយ​ក្លឹប​ដែល​គាត់​ស្រឡាញ់ សូម្បី​តែ​ការ​ទៅ​លេង​នៅ Inter Milan ក៏​គាត់​មិន​ចង់​ដែរ ព្រោះ​នៅតែ​អាច​មាន​ឱកាស​ជួប​ជាមួយ​អតីត​ក្លឹប Real Madrid របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២