បាល់ទាត់អន្តរជាតិ
Jurgen Klopp លើកឡើងថា៖ ក្រុមរបស់ខ្លួនពិតជាសាកសមនឹងចាញ់ Atalanta បែបនេះហើយ!!!
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការអត្ថាធិប្បាយមួយចំនួនពាក់ព័ន្ធនឹងការបរាជ័យរបស់ក្រុមខ្លួន ក្រោមស្នាដៃក្រុមមកពីអ៊ីតាលី Atalanta។ គួរដឹងផងដែរថា កាលពីរំលងអាធ្រាតយប់មិញនេះ Liverpool បានធ្វើការប្រកួតនៅក្នុងវគ្គ 8 ក្រុមចុងក្រោយជើងទី 1 នៃក្របខណ្ឌ Europa League ទល់នឹងក្រុមភ្ញៀវ Atalanta។
យ៉ាងណាមិញ រឿងដែលនឹកស្មានមិនដល់បានកើតឡើង ដោយហង្សក្រហមបានចាញ់ក្នុងដីរបស់ខ្លួនឯងយ៉ាងអាម៉ាស់ ជាមួយនឹងលទ្ធផល 0 ទល់នឹង 3។ ផ្ទុយពីការសោកស្ដាយពីសំណាក់អ្នកគាំទ្រហង្សក្រហមលោក Jurgen Klopp បានអះអាងថា ទម្រង់លេងរបស់កូនក្រុមខ្លួនពិតជាសាកសមនឹងចាញ់បែបនេះហើយ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យ 56 ឆ្នាំរូបនេះបាននិយាយថា៖ “យើងចាប់ផ្តើមការប្រកួតបានល្អ ហើយបន្ទាប់មកវាមិនបានបន្តទៀតទេ។ ពួកគេបានបំបែកទម្រង់លេងរបស់យើង ពួកគេបានស៊ុតបាល់បញ្ចូលទី ហើយយើងក៏បានធ្វើអ្វីៗខុសពីការគ្រោងទុក… យើងប្រកួតមិនល្អឡើយ ហើយយើងសមនឹងចាញ់”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como