Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ទម្លាក់​តម្លៃ​លក់​ខ្សែ​បម្រើ Giovani Lo Celso

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ឲ្យ​ដឹង​ពី​តម្លៃ​លក់​ខ្សែ​បម្រើ​របស់​ខ្លួន Giovani Lo Celso ជា​ថ្មី​ម្ដង​ទៀត គឺ​មាន​ចំនួន 15 លានផោន។ ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ក៏​ហាក់​មាន​បំណង​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ផង​ដែរ។

ថ្មីៗ​នេះ Tottenham Hotspur បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់ Eric Dier, Ivan Perisic, Japhet Tanganga និង Ryan Sessegnon ខណៈ​ដែល​ការ​ចាកចេញ​របស់ Tanguy Ndombele ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

Tottenham Hotspur ក៏​គ្រោង​នឹង​ដក Lo Celso ចេញ​ពី​ក្រុម​របស់​ពួក​គេ​ដែរ បន្ទាប់​ពី​កីឡាករ​រូប​នេះ បង្ហាញ​ខ្លួន​មិន​សូវ​ល្អ​កាល​ពី​កំឡុង​រដូវកាល 2023-2024 កន្លង​ទៅ។ ខ្សែបម្រើ​រូប​នេះ បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​បាន​តែ 4 ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម 22 ប្រកួត នៅ​ក្នុង​​ក្របខ័ណ្ឌ Premier League។

យោងតាម​របាយការណ៍​ពី Football Insider បាន​រាយការណ៍​ថា Tottenham Hotspur នឹង​សុខ​ចិត្ត​ទម្លាក់​តម្លៃ​លក់ Lo Celso ដែល​ពួក​គេ​ចង់​បាន​កាល​ពី​មុន​ប្រមាណ​ជា 50 លានផោន មក​នៅ​ត្រឹម​តែ 15 លានផោន​វិញ​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២