Connect with us

បាល់ទាត់អន្តរជាតិ

តើ​គិត​មក​ទល់​នឹង​ពេល​នេះ Manchester City ធ្លាប់​ឈ្នះ​ពាន​សំខាន់​អ្វី​ខ្លះ?

Published

on

ក្លឹប Manchester City បច្ចុប្បន្ន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​ក្លឹប​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភព​បាល់ទាត់។ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​របស់​ពួក​គេ មាន​គ្រប់​រសជាតិ​ទាំង​ការ​រីករាយ​ដ៏​អស្ចារ្យ និង​ការ​ខក​ចិត្ត​ជា​ច្រើន​ផង​ដែរ។ ប៉ុន្តែ​រឿង​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​មាន​ការ​​តាំងចិត្ត​ខ្ពស់ រហូត​អាច​កសាង​កេរ្តិ៍​ឈ្មោះ និង​ឈ្នះពាន​ស្ទើរ​គ្រប់​បែប​យ៉ាង​ក្នុង​ពិភព​បាល់ទាត់។

Man City ជា​ក្លឹប​​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស ដែល​ជា​លីគ​មួយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ការ​ប្រកួត​ប្រជែង​ក​ម្រិត​ខ្ពស់​បំផុត។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​បាន​ឈ្នះពាន​លីគ​ជា​លើក​ដំបូង ក្នុង​រដូវកាល​ឆ្នាំ 1992/1993 ដែល​គិត​មក​ទល់​នឹង​ពេល​នេះ Man City បាន​ឈ្នះពាន​លីគ​ចំនួន 10 ពាន​មក​ហើយ។

ជ័យ​ជម្នះ​របស់ Manchester City ក្នុង​ការ​ឈ្នះពាន Premier League រដូវកាល​ឆ្នាំ 2023-2024 គឺ​ជា​ការ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ។ លោក Pep Guardiola បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ទី 1 ដែល​អាច​ឈ្នះពាន​លីគ 4 រដូវកាល​ជាប់ៗ​គ្នា។ ទន្ទឹម​នឹង​នេះ​ដែរ Man City ក៏​ជា​ក្លឹប​ដំបូង​គេ​ក្នុង​ប្រទេស​អង់គ្លេស ដែល​អាច​លើក​ពាន Premier League 4 ឆ្នាំ​ជាប់ៗ​គ្នា​ផង​ដែរ។

– ពាន​សំខាន់ៗ​ដែល Manchester City ធ្លាប់​ឈ្នះ

1. Premier League – (10 ដង): 1936-37, 1967-68, 2011-12, 2013-14, 2017-18, 2018-19, 2020-21, 2021-22, 2022-23, 2023-24។
2. FA Cup – (7 ដង): 1904, 1934, 1956, 1969, 2011, 2019, 2023។
3. League Cup – (8 ដង): 1970, 1976, 2014, 2016, 2018, 2019, 2020, 2021។
4. Community Shields – (6 ដង): 1937, 1968, 1972, 2012, 2018, 2019។
5. UEFA Champions League – (1 ដង): 2023។
6. UEFA Cup – (1 ដង): 1969-1970។
7. UEFA Super Cup – (1 ដង): 2023។
8. FIFA Club World Cup – (1 ដង): 2023។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២