បាល់ទាត់អន្តរជាតិ
កុំអស់សង្ឃឹម! កុំបោះបង់ក្ដីស្រមៃ! Gian Piero Gasperini ធ្វើជាគ្រូបង្វឹកជិត 30 ឆ្នាំ ទើបបានស្គាល់រសជាតិឈ្នះពានជាលើកដំបូង
គ្រូបង្វឹកលោក Gian Piero Gasperini មិនដែលឈ្នះពានរង្វាន់អ្វីនោះទេ ក្នុងនាមជាគ្រូបង្វឹក។ ស្របពេលជាមួយគ្នានោះ Atalanta ដែលជាក្លឹបគាត់កំពុងដឹកនាំ ក៏មិនបានលើកពានអ្វីដែរ ក្នុងរយៈពេល 61 ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែប្រវត្តិសាស្ត្រមិនបានកំណត់ជោគវាសនារបស់ពួកគេបានរហូតទេ។
ក្លឹប Atalanta ដែលដឹកនាំដោយលោក Gian Piero Gasperini ឈ្នះពាន UEFA Europa League កាលពីម្សិលមិញ ដោយលុតយ៉ាងចាស់ដៃទៅលើក្រុមខ្លាំង Bayer Leverkusen ដែលជាក្រុមមិនដែលស្គាល់ចាញ់ និងទើបតែលើកពាន Bundesliga កាលពីពេលថ្មីៗកន្លងទៅ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អាជីពជាគ្រូបង្វឹករបស់លោក Gian Piero Gasperini ដោយគាត់មិនធ្លាប់ឈ្នះពានណាមួយជាដុំកំភួនឡើយ បន្ទាប់ពីចំណាយពេលនៃអាជីពរបស់ខ្លួនរយៈពេល 30 ឆ្នាំកន្លងមក។ Gasperini បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកដំបូងបង្អស់ក្នុងឆ្នាំ 1994 ដោយដឹកនាំក្រុមយុវជនរបស់ក្លឹប Juventus។
គ្រូបង្វឹកវ័យ 66 ឆ្នាំរូបនេះ បានរសាត់អណ្ដែតទៅដឹកនាំក្លឹបផ្សេងៗជាច្រើន ប៉ុន្តែមិនជោគជ័យឡើយ។ រហូតដល់មុនរដូវកាលឆ្នាំ 2016-2017 គាត់បានផ្ទេរមកចូលរួមជាមួយក្លឹប Atalanta ហើយក៏បន្តដឹកនាំដល់បច្ចុប្បន្ន។ Gasperini បានជួយឲ្យក្លឹបឈ្នះពាន UEFA Europa League ដែលជាពានលើកដំបូងក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួនផងដេរ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez