Connect with us

បាល់ទាត់អន្តរជាតិ

Olivier Giroud ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Olivier Giroud បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង​ជា​ផ្លូវការណ៍​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ដូច្នេះ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត Euro 2024 នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ Olivier Giroud បាន​និយាយ​នៅ​លើ Canal+ ថា៖ “អាជីព​របស់​ខ្ញុំ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ពិត​ណាស់ ខ្ញុំ​នឹង​ឈប់! វា​ដល់​ពេល​ដែល​ត្រូវ​បង្កើត​ផ្លូវ​សម្រាប់​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ”។

យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​ឆ្នើម Olivier Giroud គឺ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ដោយ​រក​បាន​គ្រាប់​បាល់​សរុប 57 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 131 ប្រកួត និង​វ៉ា​ដាច់​កំណត់ត្រា​របស់ Thierry Henry ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ 2 មាន 51 គ្រាប់។

មិន​ត្រឹមតែ​ ពេល​វេលា​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​នឹង​បញ្ចប់​ទៅ​នោះ​ទេ ប៉ុន្តែ Olivier Giroud ប្រហែល​ជា​នឹង​អាច​ព្យួរ​ស្បែកជើង​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ព្រោះ​គាត់​បាន​ចាកចេញ​ពី​បាល់ទាត់​នៅ​កម្រិត​ខ្ពស់​នៃ​តំបន់​អឺរ៉ុប​ហើយ ដោយ​ផ្ទេរ​ពី AC Milan ទៅ​លេង​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ក្លឹប LAFC។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២