បាល់ទាត់អន្តរជាតិ
Xabi Alonso ចង់នាំយក Cristiano Ronaldo ទៅកាន់ក្លឹបរបស់ខ្លួននារដូវក្ដៅនេះ!!!
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា គ្រូបង្វឹកឆ្នើមលោក Xabi Alonso បានធ្វើការស្នើសុំដោយផ្ទាល់ទៅកាន់ក្លឹបរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់គាត់ Cristiano Ronaldo នៅរដូវក្ដៅខាងមុខ ខណៈដែល Bayer Leverkusen នឹងមានការប្រកួតប្រជែងក្នុងក្របខណ្ឌធំៗផងដែរនារដូវកាលក្រោយ ពិសេសគឺក្នុងក្របខណ្ឌ UEFA Champions League។
សម្រាប់ការវិលត្រឡប់របស់ Bayer Leverkusen ទៅក្នុងការប្រកួតប្រជែងកម្រិតកំពូលក្នុងក្របខ័ណ្ឌ UEFA Champions League ច្បាស់ណាស់ថា ពួកគេនឹងត្រូវការទិញចូលកីឡាករឆ្នើមៗមួយចំនួនធំ ដើម្បីពង្រឹងបន្ថែមនូវទម្រង់លេងរបស់ក្រុម ហើយ Cristiano Ronaldo ជាខ្សែប្រយុទ្ធដែលសាកសមផងដែរ។
បើទោះបីជា Cristiano Ronaldo ហាក់មានវ័យចំណាស់បន្តិចក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះជាកីឡាករដែលពោរពេញដោយបទពិសោធន៍ ពិសេសគឺការលេងនៅក្នុងក្របខណ្ឌ UEFA Champions League។ Xabi Alonso បានបង្ហាញពីបំណងប្រាថ្នារបស់គាត់សម្រាប់ការចង់ឲ្យ CR7 ចូលរួមជាមួយក្លឹប Bayer Leverkusen នាពេលឆាប់ៗខាងមុខ។
នៅដំណាក់កាលនៃអាជីពរបស់ Cristiano Ronaldo ពេលនេះ ការចុះហត្ថលេខាជាមួយ Leverkusen នឹងក្លាយជាជម្រើសដ៏ឈ្លាសវៃមួយផងដែរ ព្រោះនឹងអនុញ្ញាតឲ្យគាត់អាចត្រឡប់ទៅកាន់បាល់ទាត់នៅតំបន់អឺរ៉ុបវិញ។ កុងត្រារបស់ Cristiano Ronaldo នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2025 ដូច្នេះវានឹងពិបាកបន្តិច ក្នុងការនាំយកគាត់ពីក្លឹប Al-Nassr។ ជាបញ្ហាចម្បង គឺប្រាក់ឈ្នួលដែល Cristiano Ronaldo ទទួលបានយ៉ាងច្រើននៅទីនោះ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar