បាល់ទាត់អន្តរជាតិ
Rooney ថា៖ Cristiano Ronaldo ខ្វល់តែពីការរកគ្រាប់បាល់ប៉ុណ្ណោះ តែ Messi ចង់បានអ្វីលើសពីនេះ!!!
អតីតវីរបុរសឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United លោក Wayne Rooney ថ្មីៗនេះបាននិយាយអំពីភាពខុសគ្នារវាង Cristiano Ronaldo និង Lionel Messi ដោយគាត់បានសង្កត់ធ្ងន់លើចំណុចពិសេសរបស់កីឡាករអាហ្សង់ទីន Lionel Messi ក្នុងការបង្ហាញសមត្ថភាពនៅលើទីលានប្រកួត។
យោងតាមសម្ដីរបស់ Rooney ដែលបានដកស្រង់ដោយ Talksport បានលើកឡើងថា៖ “Messi ចង់លេងបាល់ច្រើនជាងការរកគ្រាប់បាល់។ តែសម្រាប់ចិត្តគំនិតរបស់ Cristiano Ronaldo គឺមានតែការរកគ្រាប់បាល់ប៉ុណ្ណោះ។ គាត់មិនខ្វល់ពីអ្វីៗផ្សេងឡើយ ក្រៅពីការស៊ុតបញ្ចូលទី”។
គួរដឹងផងដែរថា Wayne Rooney គឺជាអតីតមិត្តរួមក្រុមរបស់ Cristiano Ronaldo ដែលអ្នកទាំង 2 ធ្លាប់បានលេងជាមួយគ្នានៅក្លឹបបិសាចក្រហម។ ថ្វីត្បិតតែបែបនេះក៏ដោយ Wayne Rooney តែងតែមានការរិះគន់ចំពោះ Cristiano Ronaldo ជាញឹកញាប់ ហើយព្យាយាមពោលសរសើរដល់ Lionel Messi និងចាត់ទុកខ្សែប្រយុទ្ធរបស់ក្លឹប Inter Miami ថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត