បាល់ទាត់អន្តរជាតិ
AFC បញ្ជាក់ពីការអនុវត្តន៍ប្រើប្រាស់ VAR ចាប់ពីរដូវកាលក្រោយទៅ!!!
បាល់ទាត់កម្រិតក្លឹបនៅតំបន់អាស៊ី ត្រៀមឈានចូលយុគសម័យថ្មី ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាបាននូវស្តង់ដារអាជ្ញាកណ្តាលកម្រិតខ្ពស់បំផុត ជាមួយនឹងការអនុវត្តប្រព័ន្ធ VAR នៅគ្រប់ប្រកួតទាំងអស់ដែលស្ថិតក្រោមអាជ្ញាប័ណ្ណរបស់ AFC។
គួរដឹងផងដែរថា AFC បានធ្វើកំណែទម្រង់ថ្មីដែលទើបនឹងប្ដូរឈ្មោះមកជា AFC Champions League Elite (ACL Elite) ដែលមានក្រុមត្រឹមតែ 24 ប៉ុណ្ណោះ មកពីលីគកំពូលនៅតំបន់អាស៊ី។ នៅក្នុងវគ្គចែកពូលដែលមានក្រុមចំនួន 24 នោះ នឹងត្រូវលេង 8 ប្រកួតជាមួយគូប្រជែងផ្សេងៗគ្នា ហើយប្រកួតទាំងនោះត្រូវអនុវត្តន៍ឲ្យមានការប្រើប្រាស់ VAR។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពានរង្វាន់ AFC Women’s Champions League (បាល់ទាត់ភ្នែកនារី) VAR នឹងត្រូវបានប្រើតែក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះ សម្រាប់រដូវកាល 2024-2025។
ប្រភព: Khelnow