Connect with us

បាល់ទាត់អន្តរជាតិ

ប្អូន​ប្រុស​របស់ Marcus Thuram ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​សេះបង្កង់ Juventus

Published

on

ខ្សែបម្រើ​របស់​ក្លឹប Nice គឺ​កីឡាករ Khephren Thuram គ្រោង​នឹង​ចូលរួម​ជាមួយ Juventus នៅ​រដូវក្ដៅ​នេះ (យោងតាម​ការ​ចុះផ្សាយ​របស់​លោក Fabrizio Romano)។ យ៉ាង​ណា​មិញ គួរ​ដឹង​ផង​ដែរ​ថា កីឡាករ​ឆ្នើម​រូប​នេះ ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​ខ្សែ​ប្រយុទ្ធ Marcus Thuram។

យោងតាម​ប្រភព​រាយការណ៍​ពី​លោក Fabrizio Romano ដដែល​នេះ​ដែរ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​រវាង​ក្លឹប​សេះបង្កង់ Juventus និង Khephren Thuram បាន​ឈាន​ដល់​ចំណុច​សម្រេច​ជា​រួម ជា​មួយ​នឹង​តម្លៃ​ផ្ទេរ 20 លានអឺរ៉ូ បូក​នឹង​ប្រាក់​រង្វាន់​បន្ថែម​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រោយ ដែល​អាច​ឡើង​ដល់ 25 លានអឺរ៉ូ។

គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា Khephren Thuram នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​ថ្មី Juventus ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2029។ ឯកសារ​នៃ​កិច្ចព្រមព្រៀង​គ្រប់​យ៉ាង អាច​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ រឺ​ដល់​ថ្ងៃ​ស្អែក មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ​ដោយ​ការ​ធ្វើ​តេស្ត​សុខភាព។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២