Connect with us

បាល់ទាត់អន្តរជាតិ

Hojbjerg អាច​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​នៅ Bundesliga

Published

on

យោងតាម​របាយការណ៍​របស់​អ្នក​កាសែត​លោក Florian Plettenberg បាន​​រាយការណ៍​ថា ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​ដាណឺម៉ាក Pierre-Emile Hojbjerg ចង់​ចាកចេញ​ពី Tottenham Hotspur នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា គាត់​មាន​ជម្រើស ដើម្បី​បន្ត​អាជីព​របស់​ខ្លួន​នៅ​ទឹកដី Bundesliga។

គេ​បាន​ដឹង​ថា ក្លឹប Borussia Dortmund កំពុង​ចុះ​ឈ្មោះ Hojbjerg ទៅ​ក្នុង​ជម្រើស​នៃ​ការ​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា ក្លឹប​យក្ស​របស់​អាឡឺម៉ង់​មួយ​នេះ នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ Pascal Grob ជា​មុន​សិន ហើយ​បើ​សិន​ជា​មិន​បាន​សម្រេច ពួក​គេ​នឹង​ពិចារណា​លើ Hojbjerg ដែល​ជា​ជម្រើស​បន្ទាប់។

គួរ​ដឹង​ផង​ដែរ​ថា Pierre-Emile Hojbjerg នៅ​សល់​កុងត្រា​ត្រឹមតែ 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លឹប Tottenham Hotspur។ ខ្សែបម្រើ​វ័យ 28 ឆ្នាំ​រូបនេះ គឺ​ជា​កីឡាករ​ជើង​ចាស់​ផង​ដែរ​របស់​ក្លឹប ខណៈ​ដែល​គាត់​បាន​នៅ​ជាមួយ Tottenham Hotspur តាំង​ពី​ឆ្នាំ 2020 មក​ម្ល៉េះ បន្ទាប់​ពី​ចាកចេញ​ពី​អតីត​ក្លឹប​ចាស់ Southampton។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២