Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Man United ប្រកាស​ពី​ការ​ចាកចេញ​របស់ Anthony Martial

Published

on

Anthony Martial

ក្លឹប​បិសាចក្រហម Manchester United បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការណ៍​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច​ថា ពួកគេ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង Anthony Martial ហើយ។ ខ្សែ​ប្រយុទ្ធ​វ័យ 28 ឆ្នាំ​រូប​នេះ នឹង​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម ហើយ​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

យ៉ាង​ណា​មិញ Antony Martial បាន​ចាកចេញ​ពី Old trafford បន្ទាប់​ពី​ចំណាយ​រយៈពេល 9 ឆ្នាំ​នៅ​ទីនោះ។ កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ទៅ​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ខែ​កញ្ញា 2015 ដោយ​ផ្ទេរ​ពី Monaco។ ក្នុង​រយៈពេល​ជិត 10 ឆ្នាំ​មក​នេះ​គាត់​លេង​បាន 317 ប្រកួត ដែល​ក្នុង​នោះ​ស៊ុត​បញ្ចូលទី​បាន 90 គ្រាប់។

បន្ថែម​លើស​ពី​នេះ​ទៀត Antony Martial ក៏​ធ្លាប់​បាន​ឈ្នះពាន​ចំនួន 4 ផង​ដែរ​ជាមួយ​បិសាចក្រហម​គឺ FA Cup, League Cup, FA Super Cup និង Europa League ក្នុង​រដូវកាល​ឆ្នាំ 2016-2017។ គេ​ក៏​ធ្លាប់​ឡើង​កូដ​ខ្លាំង​នៅ​រដូវកាល​ឆ្នាំ 2019/2020 ដោយ​ពេល​នោះ Martial ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ Manchester United។

ប្រភព: Manutd.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២