Connect with us

បាល់ទាត់អន្តរជាតិ

ហេតុ​ការណ៍​បាក់ស្រុត​ដី​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​លើ​ទីលាន​បាល់ទាត់ ក្នុង​សហរដ្ឋ​អាមេរិក

Published

on

ហេតុការណ៍​ដ៏​រន្ធត់ បាន​កើត​ឡើង​កាល​ពី​ម្សិលមិញ​នៅ​លើ​ទីលាន​បាល់ទាត់​មួយ​ក្នុង​សហរដ្ឋ​អាមេរិក។ ទីលាន​បាល់ទាត់​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Alton រដ្ឋ Illinois បាន​បាក់​ស្រុត​ចុះ​ទៅ​ក្រោម ដោយ​គ្មាន​មូលហេតុ។ យោងតាម​គេហទំព័រ Yahoo News បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កា​មេរ៉ា​សុវត្ថិភាព គេ​បាន​ឃើញ​ដី​បាក់​ចុះ ដោយ​បង្កើត​ជា​រណ្តៅ​ដ៏​ធំ​មួយ។

យ៉ាង​ណា​មិញ រណ្ដៅ​នោះ​មាន​ជម្រៅ​ជាង 30 ម៉ែត្រ និង​មាន​អង្កត់ផ្ចិត 30 ម៉ែត្រ​ផង​ដែរ។ ជា​សំណាង​​ល្អ​​ដែល​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ទីលាន​នា​ពេល​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​រង​របួស​ដែរ។ សេចក្តីរាយការណ៍​ជា​បឋម​បង្ហាញ​ថា ការ​បាក់​ស្រុត​ដី​នេះ​កើត​ឡើង​ដោយមូលហេតុ​ពី​ការ​ជីក​អណ្តូងរ៉ែ រឺ​សកម្មភាព​រុករក​រ៉ែ​នៅ​តំបន់​នោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២