បាល់ទាត់អន្តរជាតិ
Barcelona ចង់លក់ Jules Kounde ទៅឲ្យបិសាចក្រហម ក្នុងតម្លៃ 50 លានអឺរ៉ូ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅច្បាស់លាស់មួយក្នុងការលក់ខ្សែការពារ Jules Kounde នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ យ៉ាងណាមិញ កីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករដ៏សំខាន់ និងជាជម្រើសដំបូងរបស់ក្រុមជាយូរមកហើយ។
ខ្សែការពារវ័យ 25 ឆ្នាំ Jules Kounde បានផ្លាស់ទៅ Camp Nou ដោយផ្ទេរពីក្លឹប Sevilla នៅរដូវក្តៅឆ្នាំ 2022 ហើយចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន គាត់បានបង្ហាញខ្លួនសរុបចំនួន 88 ប្រកួត សម្រាប់ក្លឹប Barcelona។ កាលពីរដូវកាលមុន Kounde ជាកីឡាករដែលបង្ហាញខ្លួនស្ទើរគ្រប់ប្រកួត ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Xavi Hernandez។
យោងតាម FootballTransfers បានឲ្យដឹងថា Jules Kounde ហាក់បើកចំហរចិត្តក្នុងការចាកចេញពី Barcelona នៅរដូវក្តៅនេះ ហើយក្លឹប Barcelona ផ្ទាល់ ក៏ត្រៀមលក់ខ្សែការពាររូបនេះផងដែរ ជាមួយនឹងតម្លៃប្រហែល 50 លានអឺរ៉ូ (42.5 លានផោន)។ គេបានដឹងថា Manchester United ចាប់អារម្មណ៍លើ Kounde ហើយភាពរហ័សរហួន បូករួមទាំងទេពកោសល្យដែលគេអាចលេងជាខ្សែការពារស្ដាំក៏បាន និងកណ្ដាលក៏បាននោះ បិសាចក្រហម អាចនឹងហ៊ានចំណាយប្រាក់ទៅតាមអ្វីដែល Barcelona ចង់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar