Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Newcastle

Published

on

ក្លឹប​ហង្សក្រហម Liverpool កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Newcastle គឺ​កីឡាករ Yankuba Minteh (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ 90min.com)។ កីឡាករ​ឆ្នើម​រូបនេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ទទួល​ការ​ចាប់អារម្មណ៍​ដោយ​ផ្ទាល់​ពី​គ្រូបង្វឹក​ថ្មី​របស់ Liverpool គឺ​លោក Arne Slot។

លើសពីនេះ​ទៀត Yankuba Minteh និង​លោក Arne Slot ក៏​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ផង​ដែរ ពេល​ដែល​អ្នកទាំង 2 ស្នាក់​នោះ​ក្លឹប Feyenoord។ គួរ​ដឹង​ផង​ដែរ​ថា Yankuba Minteh បាន​ចំណាយរយៈពេល​ពេញ​មួយ​រដូវកាល​មុន​ដោយ​ការ​ខ្ចី​ជើង​ទៅ​កាន់​ទឹកដី​ហូឡង់​ជាមួយ​ក្លឹប Feyenoord។

យ៉ាង​ណា​មិញ Newcastle មិន​ចង់​លក់​កីឡាករ​របស់​ខ្លួន​រូបនេះ​ក្នុង​តម្លៃ​តិច​ជាង 40 លានអឺរ៉ូ នោះ​ទេ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ច្បាប់ FFP ពួក​គេ​អាច​ត្រូវ​បាន​បង្ខំ​ចិត្ត​លក់ Yankuba Minteh ក្នុង​តម្លៃ​ខុស​ពី​ការ​ចង់​បាន។ Yankuba Minteh បាន​ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ Newcastle ដោយ​ផ្ទេរ​ពី​ក្លឹប​ដាណឺម៉ាក Odense កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ក្នុង​តម្លៃ​ត្រឹមតែ 6.5 លានផោន​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២