Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ 60 លានអឺរ៉ូ ដែល Barcelona កំពុង​ចង់​បាន!!!

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្លាយ​ជា​បេក្ខភាព​នាំ​មុខ Barcelona ក្នុង​ការ​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ Dani Olmo របស់​ក្លឹប RB Leipzig។ យ៉ាង​ណា​មិញ ហង្សក្រហម​នឹង​ឈាន​ចូល​រជ្ជកាល​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Jurgen Klopp។

ច្បាស់ណាស់​ថា គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​គឺ​លោក Arne Slot នឹង​រៀបចំ​ផែន​ការ​ផ្ទេរ ក៏​ដូច​ជា​រៀប​ចំ​ក្រុម​ឡើង​វិញ នៅ​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម។ ទន្ទឹម​នឹង​នេះ​ដែរ ខ្សែ​ប្រយុទ្ធ 3 រូប​ខាង​លើ​របស់ Liverpool ដែល​មាន Luis Diaz, Darwin Nunez និង Mohamed Salah កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា នឹង​អាច​ចាកចេញ​ចេញ​ពី Anfield នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ហង្សក្រហម Liverpool ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែងរក​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ហើយ​បើ​តាម Marca បាន​រាយការណ៍​ថា ពួក​គេ​កំពុង​មាន​ឱកាស​ខ្ពស់​ជាង Barcelona ក្នុង​ការ​ចរចា​ដើម្បី​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Dani Olmo។ តម្លៃ​ខ្លួន​របស់​កីឡាករ​ឆ្នើម​រូប​នេះ នៅ​ខ្ពស់​នៅ​ឡើយ ដែល​ជា​លទ្ធផល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់ Barcelona នឹង​ពិបាក​ក្នុង​ការ​រក​ថវិកា ដើម្បី​បំពេញ​លក្ខខណ្ឌ​នៃ​លក់ចេញ​របស់ RB Leipzig រហូត​ដល់ 60 លានអឺរ៉ូ (51 លានផោន)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២