Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ចាយលុយ 70 លានផោន លើខ្សែ​ប្រយុទ្ធ​មួយ​រូប ដើម្បី​មក​ជំនួស Mohamed Salah

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត លើ​ការ​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​របស់​ក្លឹប​សេះ​បង្កង់ Juventus គឺ​កីឡាករ Federico Chiesa ដែល​​អាច​ក្លាយ​ជា​បេក្ខភាព​សំខាន់​ក្នុង​ការ​មក​ជំនួស​តំណែង​របស់ Mohamed Salah នៅ​រដូវកាល​ក្រោយ។

យ៉ាង​ណា​មិញ Mohamed Salah ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ទៅ​កាន់​ទៅ Saudi Pro League តាំង​ពី​រដូវក្តៅ​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​មាន​ការ​រំពឹងទុក​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ នឹង​ត្រូវ​បាន​ទាក់ទាញ​ដោយ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ជា​ថ្មី​ម្ដង​ទៀត​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ទន្ទឹម​នឹង​នេះ​ដែរ Mohamed Salah នៅ​សល់​កុងត្រា​ត្រឹមតែ​រយៈពេល 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ Liverpool ដូច្នេះ​ការ​ចាកចេញ​របស់​កីឡាករ​វ័យ 31 ឆ្នាំ​រូប​នេះ ពិត​ជា​អាច​កើត​ឡើង​ដោយ​ជៀស​មិន​ផុត។ ឥឡូវ​នេះ Liverpool ហាក់​ដូចជា​កំពុង​រៀបចំ​ផែនការ​ជា​ស្រេច​ដើម្បី​ត្រៀម​នៅ​ពេល​ពេល​ពួក​គេ​បាត់បង់ Mohamed Salah នា​រដូវក្តៅ​នេះ។ ពួក​គេ​បាន​សម្លឹង​មើល​ឃើញ​សមត្ថភាព និង​ចង់​ចុះ​ហត្ថលេខា​លើ Federico Chiesa។

ផ្សេង​ពី​នេះ​ដែរ​ក្លឹប Juventus ត្រូវ​បាន​គេ​ដឹង​ថា នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គ្រូ​បង្វឹក​ថ្មី​ដោយ​តែងតាំង​​លោក Thiago Motta ហើយ​បើ​យោង​តាម ​​Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Federico Chiesa មិនស្ថិត​ក្នុង​គម្រោង​ក៏​ដូច​ជា​​ផែនការ​របស់​គ្រូបង្វឹក​ថ្មី​នេះ​នោះ​ទេ។

របាយការណ៍​ដដែល​នេះ​ដែរ​​បាន​បន្ថែម​ទៀត​ថា ការ​ពិភាក្សា​លើ​កុងត្រា​រវាង Federico Chiesa និង​ក្លឹប Juventus បាន​ឈាន​ដល់​ការ​ជាប់គាំង។ ពេល​នេះ Juventus បាន​ដាក់​តម្លៃ​ដែល​អាច​លក់ Federico Chiesa ហើយ គឺ 70 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២