Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ប្រកាស​ពី​ការ​ចាកចេញ​របស់​កីឡាករ​ឆ្នើម 2 រូប

Published

on

កីឡាករ​ជើង​ចាស់​របស់ Liverpool ចំនួន 2 រូប ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការណ៍​ថា នឹង​ចាកចេញ​ពី​ក្លឹប ដោយ​សារ​ផុត​កុងត្រា។ យោងទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់ Liverpool បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ Joel Matip និង​ខ្សែ​បម្រើ Thiago Alcantara នឹង​ចាកចេញ​ពី​ក្រុម​នៅ​ពេល​កុងត្រា​របស់​ពួក​គេ​ផុត​កំណត់ ក្នុង​ខែ​នេះ។

យ៉ាង​ណា​មិញ ខ្សែ​ការពារ​កណ្តាល Joel Matip គឺ​ជា​កីឡាករ​ចាស់​វស្សា​បំផុត​មួយ​រូប​របស់​ក្លឹប និង​បាន​លេង​ប្រកួត​សរុប 200 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់។ ខ្សែ​ការពារ​រូប​នេះ ធ្លាប់​បាន​ឈ្នះពាន​ចំនួន 7 ជាមួយ​ក្លឹប ដោយ​ក្នុង​នោះ​មាន​ទាំងពាន UCL និង Premier League ផង​ដែរ។

ដោយ​ឡែក​សម្រាប់ Thiago Alcantara វិញ គាត់​លេង​បាន​ប្រកួត​សរុប 98 ប្រកួត គិត​ចាប់​តាំង​ពី​ផ្ទេរ​មក​ចូលរួម​ជាមួយ Liverpool ក្នុង​អំឡុង​ឆ្នាំ 2020។ ខ្សែបម្រើ​ឆ្នើមរូបនេះ​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup និង Comminuty Shield។ ទន្ទឹម​នឹង​នេះ​ដែរ Thiago Alcantara ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប​មួយ​នៅ​ទឹកដី​អេស្ប៉ាញ ខណៈ​ដែល​គាត់​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Girona និង​អតីត​ក្លឹប​ចាស់ FC Barcelona។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២