Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ត្រៀម​ចាយ 60 លានអឺរ៉ូ ដើម្បី​ចុះ​ហត្ថលេខា​លើ​​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Atalanta BC

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចំណាយ​ជិត 60 លាន​ផោន ដើម្បី​ឈ្នះ​ការ​ប្រជែង​យក​ខ្សែ​បម្រើ​ឆ្នើម​ប្រចាំ​ទឹកដី Serie A។ យ៉ាង​ណា​មិញ​កីឡាករ​ដែល បិសាចក្រហម​ដាក់​គោលដៅ​ចង់​បាន​នោះ​គឺ Teun Koopmeiners របស់​ក្លឹប Atalanta BC។

ខ្សែបម្រើ​សញ្ជាតិ​ហូឡង់ Teun Koopmeiners នឹង​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី ដើម្បី​ផ្ទេរ​មក​កាន់​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស ព្រោះ​ក្លឹប​ធំៗ​ជា​ច្រើន​របស់ Premier League កំពុង​ទាក់ទង​ចង់​បាន​គេ។ កាល​ពី​រដូវកាល​មុន (2023-2024) Teun Koopmeiners បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ក្លឹប​របស់​ខ្លួន​ឲ្យ​ដណ្ដើម​បាន​ពាន Europa League ដោយ​លត់ Bayer Leverkusen 3-0 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត។

ទោះ​បី​ជា​មាន​កុងត្រា​ជាមួយ Atalanta BC រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2027 ក៏​ដោយ Koopmeiners ទំនង​ជា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ដ៏​ខ្ពស់​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ហើយ​បើ​យោងតាម​របាយការណ៍​ពី ​​Calciomercato បាន​ឲ្យ​ដឹង​ថា Man United បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បីដាក់​សំណើរ​ទៅ​កាន់​ក្លឹប Atalanta។ ពួក​គេ​នឹង​ដាក់​ដេញ​ថ្លៃ​យ៉ាង​ហោច​ណាស់ 60 លានអឺរ៉ូ (51 លានផោន) ហើយ​ការ​ដេញ​ថ្លៃ​នោះ​នឹង​អាច​ឡើង​ដល់ 70 លានអឺរ៉ូ (59.6 លានផោន) ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២