Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid ឈាន​ដល់​កិច្ចព្រម​ព្រៀង ដើម្បី​​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Published

on

ក្លឹប Atletico Madrid កំពុង​ខិត​ជិត​ដល់​ការ​ផ្ទេរ​ខ្សែ​ការពារ​ឆ្នើម​មួយ​រូប របស់​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ហើយ ដែល​មាន​តម្លៃ​ខ្លួន 30 លានអឺរ៉ូ។ ក្រុម​របស់​លោក Diego Simeone កំពុង​ឈាន​ដល់​ការ​ចរចា​សម្រេច​ចុង​ក្រោយ​ជាមួយ Real Sociedad ជុំ​វិញ​លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​ខ្សែការពារ​កណ្តាល Robin Le Normand។

យោងតាម​អ្នក​កាសែត​លោក Fabrizio Romano បាន​រាយការណ៍​ថា ការ​ពិភាក្សា​រវាង​ក្លឹប​កំពុង​បន្ត ហើយ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​ព្រមព្រៀង​រួច​ហើយ។ យ៉ាង​ណា​មិញ Le Normand អាច​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល Atletico Madrid ចុះ​ហត្ថលេខា​ជាមួយ​នៅ​រដូវក្ដៅ​នេះ។

បន្ថែម​លើស​ពី​នេះ​ទៀត គេ​បាន​ដឹង​ថា ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀងលើ Le Normand ក្លឹប Atletico Madrid អាច​នឹង​បញ្ជូន​ខ្សែ​ការពារ​ឆ្វេង​របស់​ពួក​គេ​គឺ​កីឡាករ Javi Galan ទៅ​កាន់ Real Sociedad វិញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​តាម​ដំណាក់​កាល​របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២