Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​បម្រើ​ឆ្នើម​សំខាន់ៗ 2 រូប ត្រូវ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហូឡង់

Published

on

ខ្សែបម្រើ​កណ្តាល​ដ៏​សំខាន់​របស់​ក្លឹប Atalanta និង​ក្រុម​ជម្រើសជាតិ​ហូឡង់ គឺ​កីឡាករ Teun Koopmeiners នឹង​ខកខាន​ការ​ប្រកួត UEFA Euro 2024 នា​ពេល​ខាង​មុខ (នេះ​បើ​យោងតាម​ការ​ប្រកាស​ជា​ផ្លូវការណ៍​របស់​សហព័ន្ធ​នៃ​ប្រទេស​ហូឡង់)។

យ៉ាង​ណា​មិញ Koopmeiners មាន​​​របួស​ក្រលៀន​ដែល​កើត​ឡើង​ក្នុង​អំឡុង​​ពេល​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ កាល​ពី​ម្សិល​មិញ​ជាមួយ​នឹង​ប្រទេស​អ៊ីស្លង់ ដែល​បង្ខំ​ចិត្ត​ឲ្យ​គ្រូ​បង្វឹក​ប្រើប្រាស់ Jerdy Schouten ជំនួស​វិញ។ ក្រោយ​មក បន្ទាប់​ពី​ការ​​ពិនិត្យ​សុខភាព​បាន​បង្ហាញ​ថា កីឡាករ​​វ័យ 26 ​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ការ​រយៈពេល​ប្រហែល 1 ​ខែ​ដើម្បី​ជា​សះស្បើយ​ឡើង​វិញ។ ពេល​វេលា​នេះ បាន​ច្រានចោល​នូវ​លទ្ធភាព​របស់​គាត់​ទាំង​ស្រុង ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍ Euro 2024។

ក្រុម​ជម្រើស​ជាតិ​ហូឡង់​ក៏​បាន​ប្រកាស​ពី​របួស​របស់​ខ្សែ​បម្រើ​​សំខាន់ម្នាក់​ទៀត​ផង​ដែរ​គឺ Frenkie de Jong ដែល​គេ​នឹង​ខកខាន​ក្នុង​ការ​ចូលរួម Euro 2024 ដូច​គ្នា។ គួរ​ដឹង​ផង​ដែរ​ថា ហូឡង់​នឹង​លេង​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​នៅ​ Euro 2024 ថ្ងៃ​ទី 16 ខែ​មិថុនា ជាមួយ​នឹង​ប៉ូឡូញ។ ក្រុម​របស់​លោក Ronald Koeman ក៏​នឹង​ត្រូវ​ជួប​ជាមួយ​បារាំង និង​អូទ្រីស ផង​ដែរ ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២