Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ស្ថិត​ក្នុង​គោលជំហរ​នៃ​ការ​លក់​ខ្សែ​ប្រយុទ្ធ​កណ្ដាល Vitor Roque

Published

on

ការ​ចាកចេញ​របស់ Vitor Roque អាច​មាន​អត្ថប្រយោជន៍​សម្រាប់ Barcelona ប៉ុន្តែ​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ ពិត​ជា​មិន​ចង់​ចាកចេញ​ពី​ក្លឹប​ដែលខ្លួន​ស្រឡាញ់​នោះទេ។ កាល​ពី​រដូវកាល​មុន ពេល​ដែល Xavi នៅ​ដឹកនាំ ភាគ​ច្រើន​គាត់​បាន​ចំណាយ​ពេល​នៅ​កៅអី​បម្រុង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ 19 ឆ្នាំ​រូប​នេះ ចង់​ក្លាយ​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​លោក Hansi Flick។ ខ្សែប្រយុទ្ធ Vitor Roque បាន​ព្យាយាម​ហ្វឹកហាត់​ជា​ខ្លាំង ដោយ​វិល​ត្រឡប់​មុន​កំណត់​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ដើម្បី​ព្យាយាម​ផ្គាប់​ចិត្ត​គ្រូ​បង្វឹក​របស់​ខ្លួន។

យ៉ាង​​ណា​​ក៏​ដោយ Barcelona នៅ​តែ​មាន​ចិត្ត​ក្នុង​ការ​ដាក់​គាត់​ឲ្យ​ខ្ចី​ជើង រឺ​​លក់​គាត់​ចេញ​នៅ​រដូវក្ដៅ​នេះ។ យោងតាម​របាយការណ៍​ពី​លោក Gianluca Di Marzio Fiorentina បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona គ្រោង​នឹង​កលក់ Vitor Roque នៅ​រដូវក្ដៅ​នេះ ជាមួយ​នឹង​តម្លៃ​ដ៏​សមរម្យ​មួយ ព្រោះ​បច្ចុប្បន្ន​ពួក​គេ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​សមត្ថភាព​ដែល​ខ្ពស់​ជាង​គាត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២