Connect with us

បាល់ទាត់អន្តរជាតិ

Nacho Fernandez នឹង​ចូលរួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអូឌីត Al Ittihad

Published

on

កាពីតែន​ក្រុមរ​បស់​ក្លឹប Real Madrid គឺ​កីឡាករ Nacho Fernandez កំពុង​ខិត​ជិត​ដល់​ការ​ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអូឌីត Al Ittihad ហើយ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​លោក Fabrizio Romano។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ ខណៈ​ដែល​កន្លង​មក Nacho Fernandez មិន​អើពើ​នឹង​ការ​ផ្ដល់​សំណើរ​ពី​ក្លឹប​នៅ​ខាង​មជ្ឈឹម​បូព៌ា​ឡើយ។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​សម្រេច​ចិត្ត​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ចាកចេញ​ពី Real Madrid កាល​ពី​ខែ​មេសា កន្លង​ទៅ ហើយ​បើ​ទោះ​បី​ជា​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ធ្លាប់​បាន​ទាក់ទង​មក​គាត់ ក៏ Nacho Fernandez បដិសេធ​ផង​ដែរ ព្រោះ​គាត់​មិន​ចង់​លេង​ឲ្យ​ក្លឹប​ណា​មួយ​នៅ​តំបន់​អឺរ៉ុប ក្រៅ​ពី Real Madrid ឡើយ។

នៅ​រដូវកាល​មុន​ដែល​ទើប​នឹង​បាន​បញ្ចប់​ទៅ​ថ្មីៗ​នេះ Nacho Fernandez បាន​បង្ហាញ​ខ្លួន 45 ប្រកួត​សម្រាប់ Real Madrid។ ខ្សែ​ការពារ​រូប​នេះ​បច្ចុប្បន្ន​កំពុង​ជាប់​កាតព្វ​កិច្ច​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់ ក្នុង​ព្រឹត្តិការណ៍ Euro 2024 ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​អាឡឺម៉ង់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២