Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​មាន​ឱកាស​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Xavi Simons

Published

on

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​នៅ​លើ​ឱកាស​ខ្ពស់ ដើម្បី​អាច​ចុះ​ហត្ថលេខា​បាន​សម្រេច​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Xavi Simons។ កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ បាន​ត្រឡប់​ទៅ PSG វិញ បន្ទាប់​ពី​ចប់​ភារកិច្ច​ខ្ចី​ជើង​ជាមួយ PSV Eindhoven កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បន្ត​ដំណើរ​អាជីព​បាល់ទាត់​របស់​ខ្លួន​ដោយចូលរួម​ជាមួយ​ក្លឹប RB Leipzig ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល 2023-2024។ ខ្សែប្រយុទ្ធ​ស្លាប Xavi Simons បាន​បង្ហាញ​ភាព​លេច​ធ្លោរ​ជា​ថ្មី​ម្ដង​ទៀត ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ឆ្នើម​មួយ​រូប​ប្រចាំ​ទឹកដី Bundesliga។

Simons បាន​ស៊ុត​បញ្ចូលទី​ចំនួន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 9 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 26 ប្រកួត​សម្រាប់ RB Leipzig។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គាត់ នឹង​ត្រូវ​ត្រឡប់​ទៅ PSG វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប​យក្ស​បារាំង​នៅ​មាន​សុពភាព​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ 2027។

យោង​តាម​របាយការណ៍​ពី Bild បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើង​ធំ Arsenal ពេល​នេះ កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​ទម្រង់​លេង​របស់​គាត់ ហើយ​កាំភ្លើងធំ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បេក្ខភាព​ដែល​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម Xavi Simons ប្រសិន​បើ PSG ព្រម​លក់​គេ​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២