Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​កណ្ដាល​ដែល​ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​នៅ Ajax

Published

on

លោក Erik ten Hag ត្រូវ​បាន​​គេ​អះអាង​ថា ចង់​ជួប​ជុំ​ជាមួយ​អតីត​កូន​ក្រុម​របស់​ខ្លួន​កាល​នៅ Ajax គឺ​កីឡាករ Edson Alvarez។ ចាប់​តាំង​ពី​គាត់​បាន​ទៅ​ដឹកនាំ​នៅ Manchester United កូន​ក្រុម​របស់​គាត់​នៅ Ajax បាន​ចាកចេញ​ទៅ​កាន់​ក្លឹប​ផ្សេងៗ​ជា​បន្ត​បន្ទាប់​រួម​ទាំង Edson Alvarez ផងដែរ។

ខ្សែបម្រើ​សញ្ជាតិ​ម៉ិកស៊ិកូ​រូប​នេះ បាន​ចាកចេញ​ពី Ajax ទៅ​ចូលរួម​ជាមួយ West Ham នៅ​ចុង​ឆ្នាំ 2023 ជា​មួយ​នឹង​តម្លៃ​ខ្លួន 38 លានអឺរ៉ូ។ ចាប់​តាំង​ពី​ពលេ​នោះ​មក Edson Alvarez បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​ញញួរ​ធំ ដោយ​ការ​លេង​ក្នុង​តំណែង​ជា​ខ្សែបម្រើ​កណ្ដាល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​នេះ​យោងតាម​របាយការណ៍ Football Insider បាន​រាយការណ៍​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ Edson Alvarez ខណៈ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​ធ្វើ​ការ​ជាមួយ Erik ten Hag ពេល​នៅ​ក្លឹប Ajax កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២