Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ ក្លឹប​ស្ដេចស Real Madrid ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ Tchouameni

Published

on

កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ ក្លឹប​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ Real Madrid បាន​ប្រកាស​នៅ​ក្នុង​ផេក​ផ្លូវការណ៍​របស់​ខ្លួន​ថា ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ចំណូល​ថ្មី Aurelien Tchouameni ដែល​ផ្ទេរ​ពី AS Monaco។

កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ជា​ខ្សែបម្រើ​ដ៏​លេច​ធ្លោរ​បំផុត កាល​ពី​រដូវកាល​មុន និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗ​ជា​ច្រើន​នៅអឺរ៉ុប ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​ក្លឹប Real Madrid ដែល​ជា​ក្លឹប​ជោគជ័យ​ខ្លាំង​ជា​មួយ​ពាន UCL។

យ៉ាង​ណា​មិញ Tchouameni ធ្លាប់​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​ទាក់ទង​ដោយ​ផ្ទាល់ដូច​ជា Chelsea, Liverpool និង PSG ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ មាន​ចំណូល​ចិត្ត​ក្នុង​ការ​មក​លេង​នៅ​ទឹកដី​នៃ​ប្រទេស​អេស្ប៉ាញ និង​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​រហូត​ដល់ 100 លានអឺរ៉ូ។

ការ​​បញ្ជាក់​ជា​ផ្លូវ​ការណ៍​ពី Real Madrid បាន​បង្ហាញ​ថា Tchouameni បាន​ចុះ​កុងត្រា​ជា​មួយ​ពួក​គេ​​រយៈ​ពេល​ប្រាំមួយ​ឆ្នាំឯណោះ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២