បាល់ទាត់អន្តរជាតិ
Tchouameni បង្ហើបថា Mbappe ធ្លាប់បញ្ចុះបញ្ចូលគាត់ឲ្យផ្ទេរទៅ PSG មុនពេលមក Real Madrid

ថ្មីៗនេះខ្សែបម្រើ Aurelien Tchouameni របស់ក្លឹប Real Madrid បានបង្ហើបថា តារាឆ្នើមរបស់ក្លឹបយក្សបារាំង PSG គឺកីឡាករ Kylian Mbappe បានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យចូលរួមជាមួយគេនៅ Paris Saint-Germain ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ មុនពេលគាត់ផ្ទេរទៅ Real Madrid។
យ៉ាងណាមិញ Tchouameni បានចូលរួមជាមួយក្លឹបអធិរាជស Real Madrid ក្នុងតម្លៃផ្ទេរ 100 លានអឺរ៉ូនៅដើមរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតខ្សែបម្រើរបស់ក្លឹប AS Monaco រូបនេះបាននិយាយថា មិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គាត់ Kylian Mbappe ចង់ឲ្យគាត់ផ្លាស់ទៅ PSG ជំនួសឲ្យការផ្ទេរទៅ Real Madrid។
ដោយឡែកខ្សែបម្រើវ័យ 22 ឆ្នាំ Aurelien Tchouameni បានចុះហត្ថលេខាកុងត្រារហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028 ជាមួយក្លឹប Real Madrid។ កីឡាកររូបនេះក៏ត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំងផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!