Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​ថ្មី​របស់ PSG លោក Luis Enrique បាន​ប្រាប់ Neymar និង​កីឡាករ 4 នាក់​ផ្សេង​ទៀត ឲ្យ​ស្វែងរក​ទ្រនំ​ថ្មី

Published

on

គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Paris Saint-Germain លោក Luis Enrique បាន​ប្រាប់​ទៅ​កាន់ Neymar Jr និង​កីឡាករ 4 នាក់​ផ្សេង​ទៀត​របស់​ក្លឹប​ថា ពួក​គេ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​គាត់​ទេ​នៅ​រដូវកាល​ថ្មី​នេះ។ យោងតាម​របាយការណ៍​ពី RMC បាន​ឲ្យ​ដឹង​ថា កីឡាករ 4 នាក់​ផ្សេង​ទៀត​នោះ​មាន​ដូច​ជា៖ Marco Verratti, Hugo Ekitike, Juan Bernat និង Renato Sanches។

គេ​បាន​ដឹង​ថា កីឡាករ​ទាំង 5 នាក់ ដែល​រួម​មាន​ទាំង Neymar Jr ដែរ​នោះ បាន​ជួប​និយាយ​ទល់​មុខ​គ្នា​ជាមួយ​លោក Luis Enrique និង​ប្រធាន​ផ្នែក​កីឡារបស់​ក្លឹប PSG លោក Luis Campos នៅ​ទីលាន​ហ្វឹកហាត់​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ។ ពួក​គេ​​ទាំង​នោះ ត្រូវ​បាន​ណែនាំ​ឲ្យ​ស្វែងរក​ក្លឹប​ថ្មី​នៅ​រដូវក្តៅ​នេះ។

បច្ចុប្បន្ន Neymar Jr ហាក់​ដូច​ជា​លែង​ជា​កីឡាករ​ដ៏​មាន​តម្លៃ​ចំពោះ​ក្លឹប​យក្ស​បារាំង​ត​ទៅ​ទៀត​ហើយ ខណៈ​ដែល​ក្លឹប​ម្ចាស់​​ជើង​​ឯក Ligue 1 មួយ​នេះ ធ្លាប់​បាន​ចំណាយ​ប្រាក់បំបែក​កំណត់ត្រា​ដ៏​ច្រើន​បំផុត​រហូត​ដល់ 198 លាន​ផោន ដើម្បី​ផ្ទេរ​គាត់​​ពី Barcelona ក្នុង​ឆ្នាំ 2017។

Neymar ក្លាយ​កីឡាករ​ចុងក្រោយ​គេ​ដែល​អាច​នឹង​ចាកចេញ​ពី Parc des Princes ស្រប​ពេល​ដែល​អនាគត​របស់ Kylian Mbappe ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​ដែរ។ Mbappe ត្រូវ​បាន​ក្លឹប​ពិន័យ​មិន​ឲ្យ​​ចូល​ហ្វឹកហាត់​ជា​ក្រុម​ឈុត​ធំ ហើយ​ត្រូវ​បាន​គេ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​នឹង​មិន​មាន​ឈ្មោះ​​សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​ទល់​នឹង​ក្លឹប Lorient នៅ​ចុង​សប្តាហ៍​នេះ​ទេ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២