Connect with us

បាល់ទាត់អន្តរជាតិ

Luis Enrique ដាក់​គោលដៅ​លើ​ខ្សែបម្រើ​ម្នាក់​ទៀត​របស់ Barcelona ក្រោយ​សម្រេច​បាន Dembele រួច​ហើយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain លោក Luis Enrique កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ​របស់​ក្លឹប Barcelona គឺ​កីឡាករ Gavi បន្ទាប់​ពី​បាន​បញ្ចប់​ការ​ផ្ទេរ​សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប Ousmane Dembele រួច​ហើយ។ PSG ត្រូវ​​បាន​គេ​រាយការណ៍​ថា ជិត​នឹង​ចុះ​ហត្ថលេខា​ទិញ​យក Dembele ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន 50 លាន​អឺរ៉ូ។

ដូចគ្នា​នេះ​ដែរ Ousmane Dembele បាន​​យល់ព្រម​រួច​ហើយ​ចំពោះ​ការ​ផ្ទេរ​ទៅ PSG ហើយ​គាត់​នឹង​ចុះ​កុងត្រា​រយៈ​ពេល 5 ឆ្នាំ​នៅ Parc des Princes។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ជំនួស​កន្លែងរបស់​ខ្សែប្រយុទ្ធ Kylian Mbappe ដែល​អាច​នឹង​ចាកចេញ​ពី​ទឹកដី​បារាំង​នៅ​រដូវក្តៅ​នេះ។

គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថា PSG តែងតែ​ជា​ក្លឹប​មួយ​ដែល​មាន​ទំនាក់​ទំនង​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​ឆ្នើមៗ​ពី Barcelona ដែល​កន្លង​មក​មាន​ដូច​ជា Neymar Jr, Dani Alves និង Lionel Messi ជា​ដើម។ ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី El Nacional បាន​ឲ្យ​ដឹង​ថា PSG នៅតែ​ចង់​បាន​កីឡាករ​ឆ្នើម​មួយ​ទៀត​របស់ Barcelona បន្ទាប់​ពី Dembele ដែល​នោះ​គឺ Gavi ប៉ុន្តែ​មិន​មែន​នៅ​ពេល​នេះ​ទេ គឺ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល Luis Enrique បាន​ចាត់ទុក​ខ្សែបម្រើ​វ័យ​ក្មេង​រូប​នេះ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២