Connect with us

បាល់ទាត់អន្តរជាតិ

មិន​មែន Messi មិនមែន Neymar តែ​ជា​កីឡាករ​រូប​នេះ​ដែល Luis Enrique ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត ក្នុង​ពិភព​បាល់ទាត់

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗ​នេះ​បាន​សរសើរ Kylian Mbappe ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពបាល់ទាត់។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា ស្រប​ពេល​ដែល​លោក Luis Enrique គឺ​ជា​គ្រូ​បង្វឹក​ចំណូល​ថ្មី​របស់​ក្លឹប​ដែល​បានបន្ត​តំណែង​ពី​លោក Christophe Galtier។

យ៉ាង​ណា​មិញ Luis Enrique ដែល​ធ្លាប់​ដឹកនាំ​កីឡាករ​កំពូលៗ​ជា​ច្រើន​រួម​ទាំង Lionel Messi និង Neymar Jr នៅ Barcelona បាន​និយាយ​បែប​នេះ​បន្ទាប់​ពី​ការ​ប្រកួត​ដែល Kylian Mbappe រក​បាន​មួយ​គ្រាប់ ក្នុង​ព្រឹត្តិការណ៍ UEFA Champions League របស់ PSG ដោយ​ឈ្នះ Borussia Dortmund 2-0 កាល​ម្សិលមិញ។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត លោក Luis Enrique បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី Mbappe ថា “សម្រាប់​ខ្ញុំ Kylian Mbappe គឺ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក។ លើស​ពី​គុណភាព​បច្ចេកទេស​របស់​គាត់ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​បុគ្គលិក​លក្ខណៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​សក្ដានុពល”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២