បាល់ទាត់អន្តរជាតិ
Ajax ចង់បាន 120 លានអឺរ៉ូពីក្លឹប Manchester United សម្រាប់កីឡាករពីររូបនេះ

ក្លឹបបិសាចក្រហម Manchester United បានពិភាក្សាជាមួយក្លឹប AFC Ajax លើកិច្ចព្រមព្រៀងផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Antony និងខ្សែការពារ Lisandro Martinez ខណៈដែលក្លឹបហូឡង់ AFC Ajax ចង់បានតម្លៃផ្ទេរយ៉ាងហោចណាស់ 120 លានអឺរ៉ូសម្រាប់កីឡាករទាំង 2 រូបនេះ។
Manchester United មានចំណាប់អារម្មណ៍លើ Antony ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ ហើយក្លឹបរឹតតែចង់បានខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះទ្វេដង បន្ទាប់ពីតែងតាំង Erik ten Hag ជាគ្រូបង្វឹកថ្មី។
Erik ten Hag កំពុងផ្តោតលើខ្សែបម្រើកណ្តាលដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការពង្រឹងក្រុមឡើងវិញ ហើយគាត់កំពុងព្យាយាមនាំយក Frenkie de Jong ពី Barcelona។ លើសពីនេះទៅទៀត ក្លឹបបិសាចក្រហមកំពុងព្យាយាមបញ្ចុះបញ្ចូល Christian Eriksen ឲ្យចូលរួមជាមួយពួកគេក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនផងដែរ។
ពេលនេះ Ajax ក៏បានយល់ព្រមលក់ Sebastien Haller ទៅ Borussia Dortmund ហើយ Ryan Gravenberch ក៏បានចូលរួមជាមួយ Bayern Munich មានន័យថា ពួកគេមិនចាំបាច់ត្រូវការលក់កីឡាករទៀតទេ នេះជាមូលហេតុដែលក្លឹបមិនមានការចរចាបញ្ចុះតម្លៃសម្រាប់ Antony និង Lisandro Martinez បើមិនបាន 120 លានអឺរ៉ូទេ Ajax នឹងបន្តរក្សាទុកកីឡាកររបស់គេបន្តទៀត។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi