បាល់ទាត់អន្តរជាតិ
Arsenal ដាក់តម្លៃលក់ខ្សែប្រយុទ្ធ Eddie Nketiah
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា បានប្រាប់ពីតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Eddie Nketiah ជាពិសេសទៅកាន់ក្លឹប Crystal Palace ដែលកំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ។ យ៉ាងណាមិញ Crystal Palace គឺជាក្លឹបដែលចង់បានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Eddie Nketiah តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។
មានការរំពឹងទុកជាយូរមកហើយផងដែរថា កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ស្របពេលដែលពេលវេលានៃការបង្ហាញសមត្ថភាពរបស់គាត់ជាមួយ Arsenal មានការធ្លាក់ចុះខ្លាំងនៅរដូវកាលនេះ។ គាត់មិនមែនជាកីឡាករជម្រើសដំបូងរបស់ក្រុមឡើយ ខណៈដែលលោក Mikel Arteta បានចាត់ទុក Gabriel Jesus ជាកីឡាករដែលខ្លួនផ្ដល់ទំនុកចិត្តខ្លាំង ហើយខ្សែប្រយុទ្ធស្លាបផ្សេងៗទៀតក៏ត្រូវបានប្រើប្រាស់មុន Eddie Nketiah ដែរ។
យោងតាមរបាយការណ៍ពី Daily Star បានអះអាងថា Eddie Nketiah អាចជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដំបូងគេដែលចាកចេញពី Arsenal នៅដើមឆ្នាំនេះ ដោយពួកគេបានកំណត់តម្លៃនៃការលក់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ 30 លានផោនប៉ុណ្ណោះ។ ប្រសិនបើ Arsenal ដក Nketiah ដែលជាកីឡាករប្រសូត្រចេញពីថ្នាលយុវជនរបស់ពួកគេនោះ នឹងជួយឲ្យពួកគេអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីដែលមានតម្លៃខ្លួនថ្លៃបាន ជាពិសេសគឺកីឡាករ Ivan Toney របស់ក្លឹប Brentford។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez